ស្នេហ៍ពិតរំជួលមេឃ! តារាស្រីទាំងនេះ រកឃើញគូស្នេហ៍មានអាយុប្អូនសុទ្ធតែជាង ១០ឆ្នាំ
ជាការពិតដូចជាពាក្យចាស់ពោលថា ស្នេហាពិតគឺមិនប្រកាន់វ័យ ពណ៌សំបុរ រូបសម្រស់ និង ភេទនោះឡើយ ឱ្យតែមានក្តីស្រឡាញ់របស់ពួកគេមានភាពស្មោះត្រង់ ចេះយល់ចិត្តគ្នា ថែរក្សាគ្នានោះនឹងបានយូរអង្វែងជាក់ជាមិនខាន ។
តួយ៉ាង បើក្រឡេកទៅមើលតារា Hollywood ឯនោះវិញ ក៏មិនខុសគ្នានោះដែរ មហាជនអ្នកគាំទ្រ តែងសង្កេតឃើញថា បើទោះជាពេលខ្លះតារាៗទាំងនោះហាក់ផ្លាស់ប្តូរគូស្នេហ៍ជាញឹកញ៉យក៏ពិត តែពេលណាមួយពួកគេក៏បានជួបស្នេហ៍ពិត និង ចងចំណងស្នេហ៍ក្លាយជាសង្សា គូដណ្តឹង ហើយខ្លះបានរៀបការទៀតផងបើទោះខាងស្រីមានអាយុច្រើនជាងបងច្រើនឆ្នាំក្តី ។
ខាងក្រោមនេះ គឺជាតារា Hollywood ៥ ដួង ដែលមានគូស្នេហ៍មានអាយុក្រោមខ្លួនលើសពី ៥ ឆ្នាំទៀត ៖
១- កំពូលតារាចម្រៀងលំដាប់ពិភពលោក Shakira និង គូស្នេហ៍ជាកីឡាករបាល់ទាត់ Gerard Piqué មានអាយុខុសគ្នា ១០ ឆ្នាំ ដោយ Shakira មានអាយុ ៤៣ ឆ្នាំ រីឯគូស្នេហ៍ ៣៣ ឆ្នាំ ។
២- តារាសម្តែង Hollywood និង តារាចម្រៀងមានសញ្ជាត្តិ ឥណ្ឌា Priyanka Chopra និង គូស្នេហ៍គឺតារាសម្តែង Nick Jonas ដែលលោកអ្នកបានស្គាល់ក្នុងរឿង Jumanji មានអាយុខុសគ្នា ១០ ឆ្នាំ ដោយ Priyanka មានអាយុ ៣៨ ឆ្នាំ រីឯ Nick មានអាយុ ២៨ ឆ្នាំ ។
៣- តារាសម្តែង Hollywood នាង Lisa Bonet និង គូស្នេហ៍ដែលជាតួអង្គក្នុងរឿង Aquaman លោក Jason Momoa មានអាយុខុសគ្នា ១២ ឆ្នាំ ដោយ Lisa មានអាយុ ៥២ ឆ្នាំ រីឯ Jason ៤០ ឆ្នាំ ។
៤- តារាសម្តែង Hollywood ជើងចាស់ក្នុងរឿង Charlie’s Angels នាង Cameron Diaz និង គូស្នេហ៍ Benji Madden មានអាយុខុសគ្នា ៧ ឆ្នាំ ដោយ Cameron មានអាយុ ៤៧ ឆ្នាំ និង Benji មានអាយុ ៤០ ឆ្នាំ ។
៥- កំពូលតារាចម្រៀងប៉ុប Jennifer Lopez និង គូដណ្តឹង Alex Rodriguez មានអាយុខុសគ្នា ៦ ឆ្នាំ ដោយ Jennifer មានអាយុ ៥០ ឆ្នាំ រីឯ Alex មានអាយុ ៤៤ ឆ្នាំ ៕