ស្ថានការណ៍ថ្ងៃ ១៥ ឧសភា រកឃើញអ្នកឆ្លងកូវីដ ៣៣៥ នាក់ និងគ្មានអ្នកជំងឺបាត់បង់ជីវិត
ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួរលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះមិនមានទេ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២១៨៣៤ នាក់
– អ្នកជាសះស្បើយមានចំនួន ១០៧៤០ នាក់
– អ្នកស្លាប់ចំនួន ១៤៧ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖
ប្រភព ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា