កុំទុកយូរ! មើលតែកូនក្តៅខ្លួនជាប់គ្នាច្រើនថ្ងៃ មានអាការបែបនេះ ប្រញាប់យកទៅពេទ្យភា្លម
ជំងឺគ្រុនឈាម (Dengue Fever) បណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទគឺ DEN-១ DEN-២ DEN-៣ និង DEN-៤ ។ ជំងឺគ្រុនឈាម ប្រសិនជាឆ្លងមេរោគជាលើកដំបូង អាការតែងធ្ងន់ធ្ងរ ប៉ុន្តែប្រសិនជាឆ្លងមេរោគជាលើកទី ២ ដោយមេរោគមួយប្រភេទផ្សេងទៀត ខុសពីមេរោគនៃការឆ្លងលើកដំបូង អាការតែងតែធ្ងន់ធ្ងរខ្លាំងរហូតមានហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និង ស្លាប់ទៀតផង ។
ជំងឺគ្រុនឈាមចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារចម្លងគឺមូសខ្លា ។ មូសខ្លាខាំ និង បឺតឈាមរបស់អ្នកជំងឺដែលមានមេរោគគ្រុនឈាម ហើយមេរោគនឹងទៅបង្កើនចំនួនថែមក្នុងខ្លួនមូស និង អាចចម្លងមេរោគទៅដល់មនុស្សដែលវាខាំបន្ត ហើយជំងឺនេះរកឃើញច្រើននៅលើក្មេងអាយុក្រោម ១៥ ឆ្នាំ ។
ជាទូទៅ រោគសញ្ញានៃជំងឺគ្រុនឈាមចាប់ផ្តើមកើតនៅចន្លោះពេលពី ៤-៧ ថ្ងៃបន្ទាប់ពីមូស ឬ បន្ទាប់ពីបានចម្លងមេរោគទៅលើយើង រោគសញ្ញាទាំងនោះរួមមាន៖
• ក្តៅខ្លូនខ្លាំងរហូតដល់ ៤០ ៤១ អង្សារសេ
• ចង្អោរ និង ក្អួត
• ឈឺពោះខ្លាំង
• ឈឺតាមសន្លាក់ និង ឈឺសាច់ដុំធ្ងន់ធ្ងរ
• ឈឺក្បាលធ្ងន់ធ្ងរ
• មានការឈឺចាប់នៅខាងក្រោយភ្នែក
• ពិបាកដកដង្ហើម
• ញ៉ាំអាហារមិនចូល អស់កម្លាំង
ស្នាមកន្ទួលអាចលេចឡើងនៅលើខ្លួនពី ៣-៤ ថ្ងៃបន្ទាប់ពីកើតគ្រុនក្តៅ ហើយនឹងធូរស្រាលពី ១-២ ថ្ងៃក្រោយ ។
ចំពោះអ្នកនៅតាមខេត្តប្រឈមមុខនឹងជំងឺគ្រុនឈាមច្រើនជាងអ្នកនៅក្រុង ព្រោះតែនៅតាមខេត្តមូសខ្លាអាចបង្កពូជបានច្រើនជាង ចំពោះវិធីការពារមានដូចជា ៖
• ការពារកុំឱ្យមូសខាំ
• កាត់បន្ថយជម្រកមូសដូចជាកន្លែងមានដក់ទឹកនៅក្នុងផ្ទ និង ជុំវិញផ្ទះ
• ពាក់សម្លៀកបំពាក់ការពារ ពេលចូលទៅតំបន់នមូសច្រើន ដូចជា អាវដៃវែង ខោវែង ស្រោមជើង និងស្បែកជើង ៕