ប្រកាសថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ ៣៦០ នាក់ អ្នកស្លាប់ ០៤ នាក់ទៀត ដោយសារកូវីដ
ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦០ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និង មានអ្នកដំណើរពីបរទេសចំនួន ០៤ នាក់ ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះមានចំនួន ០៤ នាក់បន្ថែមទៀត ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២២៥៤៤ នាក់
– អ្នកជាសះស្បើយមានចំនួន ១៣០០៦ នាក់
– អ្នកស្លាប់ចំនួន ១៥៤ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖