អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ប្រេងល្ង ដែលអ្នកនឹកស្មានមិនដល់
ប្រេងល្ង (Sesame Oil) គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកស្រឡាញ់សុខភាព បច្ចុប្បន្នមានមនុស្សជាច្រើនបានងាកមកប្រើប្រាស់ផលិតផលចម្រាញ់ចេញពីធម្មជាតិវិញ ដោយសារមានជាតិគីមីតិច កាត់បន្ថយការប៉ះពាល់ដល់សុខភាព និង មានប្រយោជន៍ដល់សុខភាពក្នុងរយៈពេលវែងទៀត ។ ជាពិសេសការជ្រើសរើសគ្រឿងផ្សំក្នុងការចម្អិនអាហារត្រូវតែជ្រើសរើសអ្វីដែលល្អបំផុត ក្នុងនោះគឺប្រេងល្ង ដែលមានឈ្មោះថាជាប្រេងដែលល្អបំផុត ។
ប្រេងល្ង គឺជាប្រេងដែលចម្រាញ់ចេញពីគ្រាប់ល្ង ចាត់ទុកជាប្រេងដែលយកមកប្រើប្រាស់បានស្ទើរគ្រប់កាលៈទេសៈទាំងអស់ អាចយកមកប្រើក្នុងការចម្អិនអាហារ ប្រើជាថ្នាំ និង អាចយកមកប្រើសម្រាប់ថែរក្សាសម្រស់ បំប៉នស្បែក ជាដើម ។
-អត្ថប្រយោជន៍ចំពោះសុខភាព
សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងងាកទៅប្រើប្រេងដែលចម្រាញ់ចេញពីរុក្ខជាតិវិញ ដែលរួមបញ្ចូលទាំងប្រេងល្ងផងដែរ ។ ការបរិភោគប្រេងល្ងក្នុងបរិមាណត្រឹមត្រូវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលមានដូចខាងក្រោម ៖
១. សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
២. ល្អចំពោះបេះដូង
៣. រួមចំណែកកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
៤. កាត់បន្ថយបាក់តេរីនៅក្នុងមាត់ ។
-អត្ថប្រយោជន៍ចំពោះសម្រស់
ក្រៅពីទទួលទានប្រេងល្ងមានអត្ថប្រយោជន៍ចំពោះសុខភាពហើយ ប្រេងល្ងនៅមានអាថ៌កំបាំងសំងាត់មួយគឺយើងអាចប្រើវាក្នុងការថែរក្សាសម្រស់បានទៀតផង ។
១. ប្រើដើម្បីបំប៉នស្បែកមុខ
២. ប្រើដើម្បីបំប៉នស្បែកលើដងខ្លួន
៣. ប្រើសម្រាប់បំប៉នសសៃរសក់ ៕