បារម្ភណាស់! ត្រឹម ២៤ ម៉ោង ក្រុងប៉ោយប៉ែត រកឃើញអ្នកឆ្លងកូវីដ ដល់ទៅ ១៤៦ ករណី
នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានផ្ដល់ព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៦ នាក់ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នៅក្រុងប៉ោយប៉ែត ។
តាមរយៈរដ្ឋបាលខេត្ត បានសរបញ្ជាក់ឱ្យឃើញថា ត្រឹមរយៈពេល ២៤ ម៉ោង ក្រុងប៉ោយប៉ែត បានទទួលលទ្ធផលតេស្តរហ័ស (Rapid Test) រកឃើញវិជ្ជមានលើបុរសស្ត្រីជនជាតិខ្មែរ និង ជនជាតិបរទេស ដល់ទៅ ១៤៦ នាក់ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
អ្នកទាំងនោះមានអត្តសញ្ញាណដូចក្នុងលិខិតខាងក្រោម ៖