បន្លែមិនមែនញ៉ាំឆៅបានគ្រប់មុខទេ ពិសេស ៥ ទៅ ៦ មុខនេះ មិនគួរញ៉ាំឆៅដាច់ខាត
ជាការពិតណាស់ការញ៉ាំបន្លែគឺល្អសម្រាប់រាងកាយ ដោយសារតែបន្លែអាចជួយក្នុងការបង្ការ និង ព្យាបាលជំងឺផ្សេងៗបានជាច្រើនមុខ ប៉ុន្តែប្រសិនជាយើងបរិភោគមិនត្រឹមត្រូវ ច្បាស់ជាប្ដូរពីមានគុណប្រយោជន៍ទៅជាមានផលប៉ះពាល់វិញហើយ ជាពិសេសការបរិភោគបន្លែឆៅទាំង ៥ ប្រភេទនេះ ៖
១. ត្រពាំង និង ដំឡូងបារាំង
បន្លែទាំង ២ មុខនេះហាមកុំញ៉ាំឆៅជាដាច់ខាត ដោយសារតែមានផ្ទុកនូវសារធាតុពុល cyanide ប្រសិនជាញ៉ាំវាក្នុងបរិមាណច្រើន សារធាតុពុលមួយនេះនឹងទៅចាប់ជាមួយគ្រាប់ឈាមក្រហម បណ្ដាលឱ្យរាងកាយខ្វះអុកស៊ីសែន អាចដួលសន្លប់ និង មានគ្រោះរហូតដល់ល្លាប់ ។ ដូច្នេះគួរតែយកវាទៅស្ងោរប្រមាណ ១០ នាទីសិន មុនពេលបរិភោគ ដើម្បីជួយកាត់បន្ថយសារធាតុពុល ឬ យកទៅចិតសម្បករួចយកទៅចម្អិនដោយការចំហុយ អាំងជាមុនសិនចាំបរិភោគ ។
២. សណ្ដែកបណ្ដុះ
ដោយសារតែការលូតលាស់របស់សណ្តែកបណ្ដុះអាស្រ័យទៅលើសំណើមក្នុងលូតលាស់ ដូច្នេះវាប្រឈមមុខនឹងពួកបាក់តេរីដែលលូតលាស់លើសណ្ដែកដូចគ្នា ។
៣. សណ្តែកគួរ
ការបរិភោគសណ្តែកគួរមានផ្ទុកមេរោគ salmonella និង E.coli វាអាចធ្វើឱ្យអ្នករាក ហើមពោះ ជាពិសេសចំពោះអ្នកដែលមានបញ្ហារំលាយអាហារ និង មនុស្សចាស់ ។ ប្រសិនជាអ្នកចង់បរិភោគឆៅគួរតែលាងសម្អាត និង ត្រាំទឹកចោលប្រមាណ ៥-១០ នាទីសិន ដើម្បីកាត់បន្ថយសាធាតុគីមី តែគួរតែចម្អិនឱ្យឆ្អិនសិនចាំបរិភោគ ។
៤. ស្ពៃក្តោប
នៅក្នុងស្ពៃក្តោបផ្ទុកសារធាតុម៉្យាងដែលហៅថា estrogen ដែលវាជួយប្រឆាំងនឹងសារពាង្គកាយក្នុងការចាប់យកសារធាតុអ៊ីយ៉ូដមកប្រើប្រាស់ ។ បើសិនជាអ្នកជំងឺក្រពេញទីរ៉ូអ៊ីត គឺអ្នកមិនអាចបរិភោគបន្លែនេះឆៅបាននោះទេ ព្រោះវាអាចនឹងធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរ គួរយកទៅចម្អិនជាមុនសិន ។
៥. ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកសារធាតុដូចស្ពៃក្តោបដែរ ដោយសារជាតិស្ករដែលមាននៅក្នុងផ្កាខាត់ណា គឺត្រូវតែចម្អិនជាមុនសិនទើបអាចបរិភោគបាន ។ បើមិនដូច្នោះទេ វាអាចបង្កជាជាតិអាស៊ីតនៅក្នុងក្រពះ ៕