បឹងកាយ៉ាក រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ នៅខេត្តកោះកុង
ប្រសិនបើលោកអ្នកធុញថប់ និង ការងារ ហើយចង់រកកន្លែងលំហែកាយបែបធម្មជាតិ មានបរិយាកាសស្ងប់ស្ងាត់ គួរតែងាកមកលំហែរកាយជាមួយ ព្រៃកោងកាង នៅបឹងកាយ៉ាកវិញម្តង ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ និង ព្រៃកោងកាងរាប់រយហិកតាដាច់កន្ទុយភ្នែក ដែលអាចធ្វើឱ្យលោកអ្នកអស់កង្វល់បាន ។ បឹងកាយ៉ាករីសត ស្ថិតនៅ ក្នុង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រពីទីក្រុងខេមរភូមិន្ទ ទីឋានវិស្សមកាលស្ងប់សុខ សម្រាប់អ្នកមានបំណងបន្ធូរបន្ថយក្នុងអារម្មណ៍ ឬ ចង់គេចចេញពីពន្លឺភ្លើងពណ៌ក្នុងទីក្រុង។
រីសតបឹងកាយ៉ាក មានសេវាកម្មសម្រាប់បម្រើភ្ញៀវ ចំពោះរីសតស្ថិតនៅ ក្បែរព្រៃកោងកាងរបស់សហគមន៍នេះមានឈ្មោះថា Mangrove Sanctuary Resort មានផ្ទះស្នាក់នៅប្រភេទបាងហ្គាឡូ ភោជនីយដ្ឋាន អាងហែល ទឹក និង ដំណើរកម្សាន្ដតាមទូក ។
ចំពោះកាស្នាក់នៅ បឹងកាយ៉ាករីសត មាន បឹងហ្គាឡូ យ៉ាងល្អស្អាត់រងចាំស្វាគមន៍ភ្ញៀវ ក្នុងតម្លៃសមរម្យជាមួយ និង ម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដែលសហគមន៍នៅតំបន់នេះ នេសាទបានដោយផ្ទាល់ដៃ ៕
ដោយ សុថាត់