ដាច់ចិត្តណាស់! សល់មួយប្រកួតទៀតសោះ Harry Kane សុំក្លិបចេញតែម្តង
Harry Kane កីឡាករខ្សែប្រយុទ្ធល្បីរបស់ Tootenham Hotspur បានប្រកាសសុំប្រធានក្លិបរបស់ខ្លួនចាកចេញពីក្លិបនេះតែម្តង បើទោះបីជារដូវកាលនេះ នៅសល់តែមួយប្រកួតទៀតក្តី ដោយសារតែចង់ច្បាស់ពីអនាគតរបស់ខ្លួន ឱ្យបានមុនព្រឹត្តិការណ៍ Euro មកដល់ ។
ការសុំចេញដោយទាន់ហន់នេះ ត្រូវបានសាម៉ីខ្លួនបញ្ជាក់ថា ដោយសារតែមិនចង់ឱ្យខាតពេលច្រើន ពីព្រោះគេត្រូវបង្ហាញទម្រង់លេងឱ្យបានល្អមុននឹងព្រឹត្តិការណ៍ Euro នៅឆ្នាំ ២០២២ ដើម្បីបានជាប់ជម្រើសជាតិ ។
ចំពោះការចាកចេញទៅក្លិបណាវិញ គឺនៅមិនទាន់អាចនិយាយបាននៅឡើយទេ ដោយសារតែមានក្លិបដល់ទៅ ៣ ចង់ចែចូវរូបគេ ដែលមានដូចជា Manchester United, Manchester City និង Real Madrid ។ ចំពោះ Spur ដូចជាមិនសូវបន្ធូរតម្លៃឡើយ ដោយបានដាក់តម្លៃដាច់ខាត ១៥០ លានដុល្លារ ដែលនេះហើយជាមូលហេតុធ្វើឱ្យក្លិបទាំងនោះហាក់ចង់ដកខ្លួនចេញវិញ ៕
ប្រភព ៖ goals