ប្រកាសបិទពេទ្យ ហាន់ដា នៅបាត់ដំបងសិន ក្រោយរកឃើញបុគ្គលិកវិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីអំពីការបិទជាបណ្ដោះអាសន្ន ទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្រ្តហាន់ដា (HANDA MEDICAL CENTER) ស្ថិតនៅ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ រហូតដល់មានការសម្រេចសាជាថ្មី ។
រដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថា ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញ ឈ្មោះ តែដូរី នារីរត្ន័ ភេទស្រី អាយុ ៤១ ឆ្នាំ មានមុខរបរជាបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា មានជំងឺកូវីដ-១៩ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ ។
គួរឱ្យដឹងផងដែរ តាមរយៈមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដា ក៏បានប្រកាសពីការបិទដំណើរការ ជាបណ្តោះអាសន្នផងដែរ ដោយសារមានអ្នកជំងឺវិជ្ជមានកូវីដ (ដោយមិនបានដឹង) បានមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ។ ជាហេតុធ្វើឱ្យបុគ្គលិកម្នាក់ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺ ដែលបានរៀបរាប់ខាងលើ ត្រូវបានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមាននៃមេរោគនេះ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖