ថ្ងៃចន្ទនេះ! អ្នកឆ្លងកូវីដ ៥៥៦ នាក់ទៀតត្រូវបានរកឃើញ ឯអ្នកជាសះស្បើយមាន ៦៥៨ នាក់ និងស្លាប់ ៣ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥៦ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៣ នាក់ និង មានអ្នកជាសះស្បើយពីជំងឺអាចត្រឡប់ទៅផ្ទះវិញ ចំនួន ៦៥៨ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៥៧៦១ នាក់
– អ្នកជាសះស្បើយមានចំនួន ១៨៣៥៩ នាក់
– អ្នកស្លាប់ចំនួន ១៧៩ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖