ស្ងាត់ៗ! រកឃើញបុគ្គលិក ផលិតកម្ម LD Entertainmain ៣ នាក់ ឆ្លងកូវីដ-១៩
នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ ផលិតកម្ម LD Entertainment បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេន ចំនួន ០៣ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះ ។
អ្នកទាំងនោះមានអត្តសញ្ញាណដូចខាងក្រោម ៖
- ឈ្មោះ គង់ ឌីណា រកឃើញវិជ្ជមានម្សិលមិញ
- ឈ្មោះ សុខឡេង រកឃើញវិជ្ជមានព្រឹកនេះ
- សឿន វិចិត្រ រកឃើញវិជ្ជមានព្រឹកនេះ
ជុំវិញរឿងនេះដែរ ខាងផលិតកម្មខាងលើ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ជាមួយអ្នកទាំងបីខាងលើ ឬ ក៏បានប៉ះពាល់ផ្ទាល់ជាមួយពួកគាត់ សូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែរចម្លង ៕