មិនទាន់ស្បើយទេ! ថ្ងៃ ២៥ រកឃើញ ៥៦៨ នាក់កើតកូវីដ ជាសះស្បើយ ៦៦៣ នាក់ ឯអ្នកស្លាប់ ៤ នាក់
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៦៨ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេស ២៨ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០៤ នាក់ និង មានអ្នកជាសះស្បើយពីជំងឺអាចត្រឡប់ទៅផ្ទះវិញ ចំនួន ៦៦៣ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៦៣២៩ នាក់
– អ្នកជាសះស្បើយមានចំនួន ១៩០២២ នាក់
– អ្នកស្លាប់ចំនួន ១៨៣ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖