គួរបារម្ភ! អ្នកដំណើរចូលកម្ពុជាជិត ៣០ នាក់ទៀតហើយ ត្រូវបានរកឃើញឆ្លងកូវីដ
នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៥៩៩ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ២៥ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា ដែលនាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ៨០៤ នាក់ ។
យ៉ាងណាមិញ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៨២៣៧ នាក់
– អ្នកជាសះស្បើយមានចំនួន ២០៩០០ នាក់
– អ្នកស្លាប់ចំនួន ១៩៦ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ៨០៤ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖