ឆ្នាំ Eric García បង្ហាញខ្លួនបាន ១៩ ប្រកួត តែជាប់ជម្រើសជាតិអេស្ប៉ាញ
Eric García កីឡាករវ័យ ២០ ឆ្នាំ របស់ក្លិប Manchester City ត្រូវបានគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញកោះហៅចូលជម្រើសជាតិ ទាំងដែលខ្លួនគេមិនគិតថានឹងបានជាប់ឈ្មោះនៅក្នុងបញ្ជីនេះឡើយ ។
ការដែលមិនគិតថាជាប់នោះគឺ ដោយសារតែកីឡាកររូបនេះ បានបង្ហាញខ្លួនបានត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះនៅលីគកំពូលអង់គ្លេស ដែលសឹងតែជាការប្តូរចូលទៅទៀត ។ ហើយបើសរុបមកតាំងពីឡើងឈុតធំកាលពីឆ្នាំ ២០១៨ មកទល់នឹងពេលនេះ គេបានបង្ហាញខ្លួនតែ ១៩ ប្រកួតប៉ុណ្ណោះ និង មិនបានស៊ុតបញ្ចូលទីអ្វីមួយគ្រាប់ឡើយ ។
ការកោះហៅចូលជម្រើសជាតិលើកនេះ យុវជនកើតចេញពីថ្នាល Barcelona រូបនេះ ត្រូវបានគេគិតថានឹងជំនួសតំណែង Sergio Ramos ដែលជាខ្សែការពារជម្រើសដំបូងរបស់អេស្ប៉ាញតែមិនជាប់ជម្រើសជាតិឡើយលើកនេះ ៕
ប្រភព ៖ Marca