ត្រឡប់ពីប្រកួតបានកន្លះខែ Amanda ចេញមកធ្វើរឿងនេះ មហាជនយល់ថានាងរកស៊ីលក់ខោអាវអនឡាញ (វីដេអូ)
ធ្មេចបើកៗការប្រកួតបវរកញ្ញាចក្រវាល ២០២០ ក៏បានបញ្ចប់បាត់ទៅហើយ ដោយក្នុងនោះបវរកញ្ញាប្រទេស Mexico នាង Andtrea Meza ក្លាយជាម្ចាស់មកុដ ។ ជាមួយគ្នា នោះទន្ទឹមនឹងការប្រកួតចប់ គេកត់សម្គាល់ឃើញថា បេក្ខភាពបវរកញ្ញា ឆ្នាំ ២០២០ រដូវកាលទី ៦៩ នេះ សុទ្ធសឹងតែជាបេក្ខភាពមានសមត្ថភាពខ្ពស់ទាំងអស់ មិនថា អាស៊ី អឺរ៉ុប ឬ ក៏អាហ្វ្រិកនោះទេ ។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលបវរកញ្ញាប្រទេសថៃ Amdanda ឯណោះវិញ នាងបានធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិកវិលទៅកាន់ប្រទេសថៃហើយដែរកាលពីកន្លងមកនេះ ដោយក្នុងនោះគេក៏ឃើញថាទោះបីជានាងមិនបានទទួលមកុដដូចជាការរំពឹងទុកក៏ដោយ តែនាងនៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្ររបស់នាងក្នុងប្រទេស ។
ដោយឡែក បន្ទាប់ពីដល់ថៃមិនបានប៉ុន្មាន Amanda ក៏ទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាហាងប្រេនៗល្បីៗលំដាប់ប្រទេស និង ពិភពលោក ជូនចំពោះរូបនាង ខណៈដែលនាងបានតំណាងឱ្យប្រទេសថៃ ទៅប្រកួតក្នុងកម្មវិធី Miss Universe ក្នុងរដូវកាលទី ៦៩ នេះ ។
ទន្ទឹមនឹងទទួលបានកាដូដ៏ច្រើនរួមមាន សម្លៀកបំពាក់ មួក កាបូប គ្រឿង អលង្កា ផ្សេងៗ នោះ Amanda ក៏បានចេញមក Unboxing អរគុណដល់ម្ចាស់ប្រេនដែលបានឧបត្ថម្ភឱ្យនាង ។ ជាមួយគ្នានោះ មានមហាជនខ្លះឃើញរូបនោះ គិតថា Amanda នាងកំពុងលក់ខោអាវអនឡាញ តែតាមពិតនាងគ្រាន់តែមក Unboxing កាដូប៉ុណ្ណោះ ៕