ស្នេហ៍វ័យចំណាស់របស់ពិធីករល្បី ជា វិបុល និង គង់ សុជាតិ កាន់តែផ្អែមស្អិតដូចតាំងម៉ែ
ពីមួយថ្ងៃទៅមួយថ្ងៃ ប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កាន់តែបង្ហាញសេចក្ដីសុខក្នុងជីវិតឯកជនរបស់ខ្លួនឱ្យសាធារជនបានឃើញសឹងតែមិនសូវសល់ថ្ងៃ ។
ដូចប្រិយមិត្តភាគច្រើនបានដឹងឮរួចស្រេចហើយថា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ មានគម្លាតអាយុខុសគ្នាក៏ពិតមែន ប៉ុន្ដែក្ដីស្នេហ៍ និង ភាពផ្អែមល្ហែមរវាងប្ដីប្រពន្ធអ្នកទាំងពីរដែលតែងបង្ហាញនៅលើបណ្ដាញសង្គមកន្លងមក តែងធ្វើឱ្យមហាជនច្រណែនជារឿយៗ ។
និយាយដល់រឿងបង្ហាញក្ដីស្នេហ៍ដូចគូសង្សារនៅលើបណ្ដាញសង្គម ថ្មីៗនេះ ជា វិបុល និង អ្នកនាង គង់ សុជាតិ បាននាំគ្នាគ្រួសារនៅលើទឹកដីខេត្តសៀមរាប ក្នុងនោះអ្នកទាំងពីរបានបង្ហោះរូបថតស្វីតៗបង្អួតក្រសែភ្នែកអ្នកគាំទ្រសឹងតែគ្រប់សកម្មភាពទៅហើយ ។
លើសពីដំណើរកម្សាន្តជុំគ្រួសារ ជា វិបុល និង គង់ សុជាតិ ក៏បានទម្លាយរូបថតផ្អែមល្ហែមនៅអាងទឹក បញ្ចុកនំចំណីដូចគូសង្សារដែលទើបស្រឡាញ់គ្នាថ្មីថ្មោង រួចសរសេររាប់រៀបយ៉ាងមានន័យថា «ខិតខំធ្វើការ ក៏ត្រូវឆ្លៀតពេលសម្រាប់គ្រួសារ សម្រាកលំហែកាយ ជជែកគ្នាលែង សាងភាពផ្អែមល្ហែម ព្រោះពេលវេលាសម្រាប់មនុស្សយើង មិនមានច្រើនទេ» ៕