កុំប្រហែសឱ្យសោះ! ត្រឹម ២៤ ម៉ោង កូវីដផ្ដាច់ជីវិតអ្នកជំងឺ ១២ នាក់ ជាចំនួនច្រើនបំផុតមិនធ្លាប់មាន
នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ព័ត៌មានស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា ថ្ងៃនេះ កម្ពុជា មានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់ដោយសារជំងឺកូវីដ ចំនួន ១២ នាក់ ខណៈដែលមានអ្នកឆ្លង ៦៧៨ នាក់ និង ជាសះស្បើយ ៥៥៧ នាក់ ។
ជុំវិញតួរលេខអ្នកស្លាប់នៅថ្ងៃនេះ គេសង្កេតឃើញថា វាជាតួលេខដែលច្រើនបំផុត ដែលពុំធ្លាប់មានពីមុនមកនោះឡើយ ដែលក្នុងចំនួននេះ រាប់បញ្ចូលទាំងករណីស្លាប់នៅតាមបណ្ដាខេត្តមួយចំនួន និងក្នុងរាជធានីភ្នំពេញផងដែរ ។
គួរឱ្យដឹងផងដែរថា មកទល់នឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២៧៨ នាក់ហើយ ខណៈដែលមានអ្នកឆ្លងសរុបទូទាំងប្រទេស ៣៥៥១១ ករណី និង មានអ្នកជាសះស្បើយសរុបចំនួន ២៨៦៤៩ ករណី ៕