ទ្រាំយូរហើយ! ឥលូវ ឌួង ហ្សូរីដា ដាច់ចិត្តទម្លាយជួបមនុស្សសន្តានក្រពើច្រើន
ថ្មីៗនេះ ពិធីការិនី ឌួង ហ្សូរីដា បានចែករំលែករូបភាពចាស់កាលពី ៤ ឆ្នាំ មុន ពោលគឺឆ្នាំ ២០១៧ ក្នុងកម្មវិធីបុណ្យសពម្តាយរបស់តារាសម្តែងស្រី សម ស្រីនាថ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ។
រូបភាពអតីតកាលដ៏សោកសៅនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានសរសើរនូវសន្តានចិត្តរបស់ពិធីការិនី ឌួង ហ្សូរីដា ដែលបានបំពេញតួនាទីក្នុងនាមជាកូនធម៌ម្តាយតារាស្រី សម ស្រីនាថ បានយ៉ាងល្អផងដែរ ។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែចាប់អារម្មណ៍ទៀតនោះ គឺសារដែលពិធីការិនីល្បីឈ្មោះខាងលើ បានភ្ជាប់នឹងរូបភាពកាលពី ៤ ឆ្នាំ មុន ដោយលើកឡើងថា នាងធ្លាប់បានជួយគេច្រើន តែសុទ្ធតែជាអ្នកមិនដឹងគុណ ចុងក្រោយបកមកខំនាងវិញដូចពាក្យគេហៅថា «ក្រពើ» ។
សារដែលហាក់បង្ហាញអារម្មណ៍ពិតជាលើកដំបូង ដែលតែងជួបអ្នករមិលគុណនោះ ឌួង ហ្សូរីដា បានរៀបរាប់ថា «ខ្ញុំមិនធ្លាប់ស្តាយក្រោយក្នុងការជួយនរណាម្នាក់ ទោះបីការជួយនេះធ្លាប់បានជួបអស់ហើយ អ្នកមិនដឹងគុណហើយ បែរមកខាំវិញដែលគេហៅថា (ក្រពើ) ហើយថ្ងៃនេះ ក៍ជួបជាមួយក្រពើមួយក្បាលទៀតហើយ តែមិនអីទេព្រោះការជួយរបស់ខ្ញុំនិងក្រុមគ្រួសារគឺជាការជួយដោយបេះដូងស្មោះត្រង់ មិនចង់បានមុខមាត់ ឫ គុណតបមកវិញ ដូច្នេះហើយបានទេវតាលោកតាមថែរក្សាក្រុមគ្រួសារមួយនេះរហូតមក…..» ៕