មិនដឹងជាខឹងរឿងអី ទើប ដួង ម៉ានិច បោះសម្ដីផាំងៗបែបនេះ ផ្អើលអស់អ្នកគាំទ្រ
ជឿជាក់ថា ប្រិយមិត្តច្បាស់ស្គាល់ច្បាស់ជាមិនខាន តារាស្រីសិចស៊ីសាច់សខ្ចីនាង ដួង ម៉ានិច ដែលជាតារាស្រីម្នាក់កំពុងមានឈ្មោះបោះសំឡេងក្នុងចង្កោមសិល្បៈខ្មែរ ។ ជាពិសេស តារាស្រីរូបនេះ កំពុងក្តោបបានទីផ្សារភាពយន្តបានយ៉ាងល្អ ខណៈដែលសមត្ថភាព និង រូបសម្រស់របស់នាងកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំង ។
ក្រោយពីបាត់មុខមួយរយៈ ព្រោះតែកូវីដ ថ្មីៗនេះ ដួង ម៉ានិច ស្រាប់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង មានចម្ងល់គ្រប់គ្នា ព្រោះថានៅសុខគឺឃើញនាងបង្ហោះសារចាក់ដោទមួយនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនដោយសរសេរថា «ការសើចចំអក បញ្ឈឺឌឺដង និង បង្អាប់ ហើយមើលងាយអ្នកដទៃ ប្រៀបដូចជាសម្លាប់ចិត្តគេ សម្លាប់ស្មារតីគេ អ៊ីចឹងដើម្បីកុំឱ្យមានបាប និង កម្មពៀរវេរាវែងឆ្ងាយ ។ សូមប្រើវាចាអ្នកដោយស្មារតី ដោយទឹកចិត្តមេត្តា»។
ទន្ទឹមនឹងឃើញសារនេះមក ធ្វើឱ្យអ្នកគាំទ្រនាងមួយចំនួនមានការងឿងឆ្ងល់ថា តើនាងកំពុងតែមានបញ្ហាជាមួយនរណា ហើយចង់សំដៅទៅលើនរណាម្នាក់នោះ ។ យ៉ាងណាមិញ គេក៏ពុំអាចសន្និដ្ឋានបានទេថា នាងមានបញ្ហាជាមួយបុគ្គលណានោះ ខណៈដែលសារនាងបានសរសេរមិនបញ្ចេញអត្តសញ្ញាណនរណាម្នាក់នោះ ៕