សុគន្ធ និសា បង្ហោះវីដេអូកំប្លែងមួយ ហាក់ចង់លួងចិត្ត ឆន សុវណ្ណរាជ ក្រោយបាត់បង់ម្ដាយ (វីដេអូ)
បន្ទាប់ពីវិលត្រលប់ពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាវិញ តារាចម្រៀង សុគន្ធ និសា នៅមិនទាន់បានបង្ហាញវត្តមានជាថ្មីនៅឡើយទេនៅលើឆាកតន្ត្រី ដើម្បីបំពេអារម្មណ៍អ្នកគាំទ្របំបាត់ចិត្តនឹក ។ តែយ៉ាងណាក្តី បើទោះជាមិនទាន់បានបង្ហាញសកម្មភាពសិល្បៈ តារាចម្រៀងស្រីរូបនេះ ក៏តែងបង្ហាញសកម្មភាពជីវិតឯកជនជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ ។
កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង សុគន្ធ និសា បានបង្ហោះវីដេអូមួយ ដែលអ្នកនាងថតលេងជុំគ្នាជាមួយនឹងលោក ឆន សុវណ្ណារាជ ដើម្បីបង្ហោះលើ Tik Tok បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនអស់សំណើចយ៉ាងខ្លាំង ។ វីដេអូនោះដែរ អ្នកនាង សុគន្ធ និសា និង លោក ឆន សុវណ្ណារាជ ពិតជាពូកែសម្តែងបែបកំប្លុកកំប្លែងខ្លាំងណាស់ ។
យ៉ាងណាមិញ ស្របពេលនឹងការសើចក្អាកក្អាយក្នុងវីដេអូដែល អ្នកនាង សុគន្ធ និសា បានបង្ហោះនោះហើយ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា តារាចម្រៀងស្រីរូបនេះ ហាក់កំពុងចង់លួងលោម និង ផ្តល់ភាពរីករាយដល់មិត្តរួមអាជីព ពោលគឺលោក ឆន សុវណ្ណារាជ ក៏ព្រោះតែពេលនេះតារាចម្រៀងប្រុសរួមទ្រនំនេះ កំពុងតែកាន់ទុក្ខក្រៀមក្រំនៅឡើយក្រោយការបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ៕