ច្រើនសន្លឹកពីសង្សារស្រីរបស់នាង Ploy ស្អាត ហើយអាយុប្អូននាងដល់ទៅជាងមួយជួរ
តារាសម្ដែងស្រីថៃជួរមុខសម្បូរដោយប្រជាប្រិយភាព Ploy Chermarn ថ្មីៗនេះ ទើបតែបើកបង្ហាញមនុស្សពិសេសថ្មី ដែលគេស្គាល់ជាតារាសម្ដែងស្រីវ័យក្មេងឈ្មោះ Claudine ជាតួឯកស្រីក្នុងរឿងដ៏ល្បី «Hormones» ។
Ploy Chermarn បានបង្ហោះរូបថតកៀកកើយស្និទ្ធស្នាលខ្លាំងជាមួយតារាស្រីវ័យ ២២ ឆ្នាំខាងលើ ដែលហាក់ចង់បង្ហាញថា ទំនាក់ទំនងពួកគេទាំងពីរពិសេសខ្លាំងលើសពីរៀមច្បងសិស្សប្អូនធម្មតា ដែលមានន័យថា ពួកគេទាំងពីរកំពុងទាក់ទងគ្នាជាសង្សារស្រឡាញ់ភេទដូចគ្នា ។
ងាកទៅមើលមិត្តស្រីថ្មីរបស់តារាស្រី Ploy គឺនាង Claudine ឯណោះវិញ បច្ចុប្បន្នតារាសម្ដែងរូបនេះទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ ទាំងនៅក្មេង ទាំងស្អាត ហើយមានទេពកោសល្យផ្នែកសិល្បៈទៀត ចំណែកតារាស្រី Ploy វិញ នាងមានអាយុដល់ទៅ ៣៨ ឆ្នាំ បើគិតទៅអ្នកទាំងពីរមានអាយុខុសត្រូវគ្នាដល់ទៅជាងមួយជួរឯណោះ ។
តែដូចគេនិយាយថា ស្នេហាមិនប្រកាន់អាយុ វណ្ណៈ ពណ៌សម្បុរ ឬភេទឡើយ ដោយកន្លងមក Ploy ធ្លាប់ជួបរឿងស្នេហាឈឺចាប់ឆ្អែតឆ្អន់ជាមួយមនុស្សប្រុសច្រើនលើកច្រើនសាមកហើយ ទើបលើកនេះនាងប្ដូរមកចាប់អារម្មណ៍ទាក់ទងស្រីដូចគ្នាវិញម្ដង ៕