បារាំងបាត់ខ្សែប្រយុទ្ធម្នាក់ទៀតហើយ ព្រោះមូលហេតុមួយ ក្រោយជំនួបនឹង ហុងគ្រី
Ousmane Dembélé កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Barcelona និង ក្រុមជម្រើសជាតិបារាំង ត្រូវបានគេពិនិត្យឃើញថាមានរបួសជង្គង់ និង ភ្លៅធ្ងន់ធ្ងរ ដែលនឹងត្រូវការពេលប្រមាណជាជាង ២ ខែ ដើម្បីជាសះស្បើយវិញ ។
រយៈពេល ២ ខែនេះវាល្មមនឹងធ្វើឱ្យកីឡាកររូបនេះ អាក់ខានក្នុងការលេងឱ្យជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ នេះហើយ ដោយសារតែព្រឹត្តិការណ៍នេះ សល់ពេលមិនដល់ ១ ខែទៀតឡើយ ក្នុងការប្រកួតទៅដល់ការលើកពាន ។
គួរឱ្យដឹងដែរថា Ousmane Dembélé ត្រូវបានរងរបួសជង្គង់ ក្រោយពីបានលេងត្រឹមតែពាក់កណ្តាលតង់ទី ១ ក្នុងជំនួបទី ២ របស់ក្រុមជម្រើសជាតិបារាំង ទល់នឹងក្រុមជម្រើសជាតិហុងគ្រី កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ៕
ប្រភព ៖ Marca