ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ៧២៣ នាក់ និងមានអ្នកស្លាប់ដល់ទៅ ១៩ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ឱ្យបានដឹងថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧២៣ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ៩៨ ករណី ។
ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ១៩ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៧០៩ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤៩២៥៥ នាក់
– អ្នកជាសះស្បើយមានចំនួន ៤៣៤៧៣ នាក់
– អ្នកស្លាប់ចំនួន ៥៧៥ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖