ធ្លាប់ឃើញតែសម្តែង ពេលឡើងឆាកច្រៀងម្ដង Toey Pongsakorn ធ្វើឱ្យមហាជនភ្លឹកស្ទើរភ្លេចដកដង្ហើម (វីដេអូ)
លោក Toey Pongsakorn ជាតារាសម្ដែងប្រុសជួរមុខម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចង្កោមអ្នកសិល្បៈថៃ មិនថាមហាជនក្នុង និង ក្រៅស្រុកនោះឡើយ តែងតែលាន់មាត់អួតសរសើរទៅកាន់តារាប្រុសរូបនេះគ្រប់ៗគ្នា ។ មិនត្រឹមតែមានទេពកោសល្យសម្ដែងល្អ តារាប្រុស Toey ក៏មានសំឡេងពីរោះមានទឹកដមផងដែរ ។
កាលពីពេលថ្មីៗ កន្លងទៅនេះ តារាប្រុស Toey Pongsakorn ហាក់ធ្វើឱ្យមហាជនស្រឡាំងកាំងនិយាយមិនចេញ បន្ទាប់ពីលោកកាន់ម៉ៃក្រូហ្វូនឡើងច្រៀងក្នុងកម្មវិធី The Wall Song ដោយបានបង្ហើរនូវទឹកដមសំឡេងដ៏សែនពីរោះរបស់ខ្លួនទៅកាន់ទស្សនិកជនអ្នកទស្សនា ។
ជាមួយគ្នានោះ បើនិយាយពីអ្នកគាំទ្រវិញ ពួកគេហាក់មិនចង់ជឿឡើយថា តារាប្រុសរូបនេះមានសមត្ថភាពច្រៀងបានពីរោះដល់ម្ល៉ឹង ដោយហេតុថា ពួកគេធ្លាប់តែឃើញតែការសម្ដែងរឿងប៉ុណ្ណោះ ពុំសូវជាឃើញតារាប្រុសរូបសង្ហា Toey Pongsakorn ឡើងឆាកតន្ត្រីច្រៀងបែបនេះឡើយ ៕