អ្នកគាំទ្ររបស់ Chompoo លាន់មាត់ព្រាត ក្រោយឃើញនាងប្រតិកម្មបែបនេះលើស្វាមី ជាលើកដំបូង
ជាការពិត មានមហាជនមិនតិចទេដែលកោតសរសើរពីជីវិត និង ភ័ព្វសំណាងរបស់កំពូលតារាសម្ដែងស្រីថៃនាង Chompoo Araya ដែលមិនត្រឹមតែជោគជ័យខ្លាំងលើជីវិតសិល្បៈប៉ុណ្ណោះទេ នាងក៏ទទួលបានជីវិតដ៏សែនមានសុភង្គលជាមួយគ្រួសាររបស់នាងទៀតផង។
កន្លងមកតារាស្រី Chompoo Araya និង ស្វាមីរូបសង្ហា Nott Visrut តែងតែបង្ហាញភាពផ្អែមល្ហែមឱ្យគ្នាមិនសូវជាលស់ថ្ងៃឡើយ ទោះបីជាពេលនេះពួកគេមានកូនប្រុសចំនួន ២ នាក់ និង កំពុងពពោះកូនស្រីម្នាក់ទៀតទៅហើយក្ដី។ ជាពិសេស បើនិយាយពីស្វាមីតារាស្រីរូបនេះវិញ មានស្រីៗច្រើនណាស់ដែលតែងតែប៉ងប្រាថ្នាស្វាមីរបស់នាងធ្វើជាម្ចាស់ចិត្ត ព្រោះថាលោក Nott Visrut ជាសេដ្ឋីលុយវាល់លាន ពូកែមើលថែគ្រួសារ និង ជាបុរសមានមន្តស្នេហ៍អ្នកណាឃើញក៏លង់ ។
យ៉ាងណាមិញ រាល់រូបភាពរបស់លោក Nott Visrut តែងត្រូវបានមហាជនស្រីៗ Reacts ខមមិនលែបខាយរហូត ព្រោះគេក្រឺតនឹងសម្រស់ដ៏ស្រស់សង្ហារបស់លោក។ ទន្ទឹមនឹងឃើញមហាជនស្រីៗហាក់ជាពេញចិត្តចាប់អារម្មណ៍ច្រើនទៅលើស្វាមីខ្លួនដូចនោះ Chompoo ក៏ពុំដែលមានចិត្តប្រចណ្ឌស្វាមីខ្លួនឡើយ។
ទោះបីជាមាត់និយាយថាមិនចេះប្រចណ្ឌប្ដីក៏ដោយ តែបើងាកទៅមើលទង្វើ Chompoo ថ្មីៗនេះវិញ ហាក់ស្ដែងឱ្យឃើញថា នាងក៏មានកូនចិត្តលួចប្រចណ្ឌខ្លះដែរ បន្ទាប់ពីឃើញលោក Nott ដែលជាស្វាមីបង្ហោះរូបអង្គុយលេងព្យាណូបង្ហាញស្នាមញញឹម និង រាង ដ៏សង្ហាបង្អួតស្រីៗ លើបណ្ដាញសង្គម។ ជាមួយគ្នានោះ គេក៏ឃើញថា Chompoo បានចូលទៅខមមិនឱ្យប្ដីប្រញាប់ចូលបន្ទប់គេង ដើម្បីកុំឱ្យនៅថតបង្អួតសម្រស់យូរពេកផងដែរ ៕