យ៉ូយៗ អាយុ ៦២ ឆ្នាំហើយ តួម៉ែព្រិក លេងឈុតធំកែសម្ផស្សផ្តាំចាស់
ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខានតារាសម្ដែងស្រីជើងចាស់លោកស្រី Aewampa Phusitfc ដែលជាតួអង្គ ម៉ែព្រិក ក្នុងរឿងភាគដ៏ល្បីមួយរបស់ថៃ «បុព្វេសន្និវាស» ។ ការសម្ដែងរបស់តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រក្នុង និង ក្រៅស្រុកអួតសរសើរមិនដាច់ពីមាត់ឡើយ ។
ក្រោយពីតារាស្រី Aewampa បានចូលខ្លួនសម្ដែងក្នុងរឿង «បុព្វេសន្និវាស» មក គេហាក់កត់សម្គាល់ឃើញថា តារាស្រីរូបនេះកាន់តែផ្ទុះប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត រហូតធ្វើឱ្យផលិតករធំៗក្នុងស្រុកថៃទាក់ទងឱ្យតារាស្រីរូបនេះទៅថតស្ទើរតែគ្រប់រឿងទៀតផង ។ ម៉្យាងវិញទៀត ខណៈនេះ Aewampa ហាក់កំពុងតែក្ដោបបានទីផ្សារសិល្បៈច្រើនទៀតផង ។
យ៉ាងណាមិញ ថ្មីៗនេះ ពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែ តារាសម្តែងវ័យជ្រេ Aewampa ចូលគ្លីនិកកែសម្ផស្ស បង្ហាញរូបភាពវះកាត់មុខថ្មី យ៉ាងមានទំនុកចិត្ត ទាំងដែលពេលនេះរូបគាត់ មានអាយុ ៦២ ឆ្នាំហើយនោះ ។
ដូចគ្នានោះ បន្ទាប់ពីបានកែសម្បសហើយ តារាសម្ដែងស្រីជើងចាស់ថៃខាងលើនេះក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ភាពជឿជាក់ និង មានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងជាងមុន ដោយហេតុថាបានមុខមាត់ស្រស់ស្អាតលែងមានភាពជ្រៀវជ្រួញ ។
មិនត្រឹមប៉ុណ្ណោះ តារាស្រីជើងចាស់ Aewampa ក៏បានផ្ដាំមហាជនរបស់ខ្លួនផងដែរថា ឱ្យចាំតាមដានគាត់ជាមួយនឹងតួម៉ែព្រិក ក្នុង Version ថ្មីឆាប់ៗនេះ ដែលរូបគាត់នឹងចេញសម្ដែងឡើងដោយបង្ហាញនូវមុខមាត់ថ្មីបន្ទាប់ពីឆ្លងកាត់ការកែសម្រស់ហើយ ថានឹងទាក់ទាញកម្រិតណានោះ ៕