ការប្រពន្ធមានកូន ២ ហើយ កែវ វាសនា ទម្លាយរូបភាពអតីតកាលខ្លួន ផ្អើលអ្នកគាំទ្រ
បច្ចុប្បន្ន តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា កំពុងតែទទួលបានជីវិតគ្រួសារមួយយ៉ាងពេញលេញពោរពេញទៅដោយសុភមង្គល ដែលមានភរិយាទាំងស្រស់ស្អាត និង ឆ្លាត ព្រមទាំងមានកូនប្រុសស្រីពីរនាក់សុទ្ធសឹងតែគួរឱ្យស្រឡាញ់ខ្លាំង ។
យ៉ាងណាមិញ ថ្វីដ្បិតតែចំពោះការងារសិល្បៈ តារាចម្រៀងប្រុសរូបនេះហាក់រង្វើលក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាមួយនឹងជីវិតឯកជនរបស់លោក ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គមជារឿយៗ ។
ដោយឡែកៗថ្មីនេះ តារាចម្រៀងប្រុសកូនពីររូបនេះ បានធ្វើឱ្យមហាជន ជាពិសេសបណ្ដាអ្នកគាំទ្រជាច្រើនរបស់លោក មានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានឃើញរូបភាពដែលលោកបានបញ្ចេញលើបណ្ដាញសង្គម ដោយជារូបភាពដ៏កម្រមិនដែលធ្លាប់បានឃើញពីមុនមក ។ រូបភាពនេះ ជារូបរបស់លោក កែវ វាសនា ជាមួយគ្រួសារកាលពីនៅតូចម្ល៉េះ ដែលមើលទៅមុខមាត់ពិតជាគួរឲ្យស្រឡាញ់ខ្លាំង ក្នុងនោះលោកក៏បានភ្ជាប់ជាមួយសារលេងសើចមួយឃ្លាថា «ផុសរូបឱ្យខ្មាសគេមួយមើល៍ ជំនាន់នោះមិនបាច់ពាក់ស្បែកជើងទេ បើមិនអ៊ីចឹងមិនទាន់សភាពការទេ» ។
ក្រោយរូបភាពនេះ បានបញ្ចេញលើបណ្ដាញសង្គមភ្លាម មហាជនមិនបង្អង់យូរ បានចូលទៅខមមិនភ្លាម ដែលម្នាក់ៗបានសរសើរពីរូបភាព របស់តារាប្រុសរូបនេះ ថាពិតជាគួរឲ្យស្រឡាញ់មែនទែន ៕