អបអរសាទរ! យឿន ពិសី បានឃើញមុខកូនប្រុសដំបូងហើយ ក្នុងវ័យ ២១ ឆ្នាំ
ក្រោយទន្ទឹងរង់ចាំអស់ជាច្រើនខែ ពេលនេះ យឿន ពិសី ក៏បានបង្ហាញអារម្មណ៍រីករាយខ្លាំងក្រោយពីភរិយារបស់លោកបានសម្រាលកូនដំបូងបានយ៉ាងសុវត្ថិភាព និង មានសុខភាពល្អទាំងម្តាយ និង ទារក កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ចំណងដៃកូនដំបូងរបស់ ម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodia’s Got Talent និង ភរិយា គឺជាកូនប្រុសដ៏គួរឱ្យស្រឡាញ់ ដែល យឿន ពិសី បានដាក់ឈ្មោះថា «ពិសី វីរៈបុត្រ»។
គួររំឮកថា គ្រាន់តែរៀបការភ្លាមកាលពីកំឡុងខែមករា ឆ្នាំ ២០២១ យឿន ពិសី បានប្រកាសថានឹងយកកូនទៅតាមបំណងដោយមិនមានការពន្យាអ្វីឡើយ ហើយមកដល់ពេលនេះ លោក និង ភរិយា ពិតជារីករាយយ៉ាងខ្លាំង ដែលបានទទួលបានសមាជិកថ្មី និង ក្លាយជាប៉ាម៉ាក់វ័យក្មេង ៕