ព្រះអើយ! Kris Wu អតីតសមាជិក Exo ត្រូវគេចោទយ៉ាងធ្ងន់ធ្ងរ ពីបទរំ.លោ.ភផ្លូវភេទក្មេងស្រីជាច្រើននាក់
ថ្មីនេះៗ មានព័ត៌មានមួយដែលធ្វើឱ្យកក្រើកវិស័យ KPOP ដោយលោក Kris Wu អតីតសមាជិក Exo ត្រូវបានចោទប្រកាន់ដោយអតីតមិត្តស្រីរបស់ខ្លួនថា បានរំលោភបំពានផ្លូវភេទទៅលើនាង ហើយថែមទាំងទៅលើក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់ទៀតផងដែរ។
ព័ត៌មានលំអិតបានឱ្យដឹងថា Kris បានប្រើវិធីបោកបញ្ជោតក្មេងស្រីៗដែលជាអ្នកគាំទ្ររបស់ខ្លួន ដោយបានជ្រើសរើសយកក្មេងស្អាតៗ ហើយបានកុហកពួកគេ ថាមានជំនួបកម្សាន្តរវាងខ្លួន និងអ្នកគាំទ្រ ហើយនៅពេលដែលពួកគេមកដល់ ក៏ល្បួងនាំយកទៅសណ្ធាគារតែម្តង ហើយនៅពេលដែលលោកធ្វើសកម្មភាពរួចរាល់ លោកថែមទាំងសន្យាថា នឹងធ្វើឱ្យពួកគេក្លាយជាតារា ដែលទាំងនោះសុទ្ធតែជាសម្តីកុហក។
អតីតមិត្តស្រីនោះ ក៏បានបន្ថែមទៀតថា Kris ថែមទាំងបានបានបំបិទមាត់នាង ដោយឱ្យលុយជាង ៧០ ០០០ ដុល្លារថែមទៀតផង។
មិនតែប៉ុណ្ណោះ អតីតមិត្តស្រីរបស់តារាចម្រៀងរូបនេះ ក៏បានលើកឡើងថា នាង និងជនរងគ្រោះផ្សេងៗទៀតនឹងបញ្ជូនភស្តុតាងទាំងឡាយឱ្យទៅតុលាការ ហើយជនរងគ្រោះម្នាក់ក្នុងចំណោមនោះ បានអះអាងថា នាងបានមានផ្ទៃពោះថែមទៀតផង តែត្រូវបង្ខំចិត្តយកចេញ។
យ៉ាងណាមិញ ព័ត៌មាននេះ ពិតជាបានធ្វើឱ្យកក្រើកវិស័យ ក៏ដូចជាបណ្តាញសង្គមនានានៅប្រទេសចិនណាស់ ដោយមានក្រុមហ៊ុនជាច្រើនបានផ្តាច់កុងត្រាជាមួយលោកភ្លាមៗតែម្តង។
យ៉ាងណាមកទល់នឹងពេលនេះ Kris Wu មិនបានតបតអ្វីឡើយ គឺដោយសារតែមិនចង់ធ្វើឱ្យរអាក់រអួលដល់ការស៊ើបអង្កេតរបស់តុលាការ តែមើលទៅការមិនតបតនេះ កាន់តែធ្វើឱ្យពាក្យចចាមអារ៉ាមកាន់តែអាក្រក់ បើលោកមិនបានប្រព្រឹត្តអំពើដូចខាងលើនោះទេ។ មួយវិញទៀត បើសិនជាលោកបានធ្វើវាពិតមែន លោកនឹងដើរចូលគុគដោយខ្លួនឯងតែម្តង លោកនឹងទទួលខុសត្រូវរាល់សម្តីទាំងនេះ៕