សម្រាកពីសិល្បៈ ៤ ខែ ប្រុសស្អាត ថេណា មកវិញថតរូប កាន់បា.រី ផ្ទុះការបញ្ចេញមតិព្រោងព្រាត
ក្រោយពីផ្អាកសកម្មភាពសិល្បៈអស់រយៈពេលប្រមាណជា ៤ ខែ និង បានវិលត្រលប់មកជួបអ្នកគាំទ្រជាថ្មីម្តងទៀត បានបង្ហាញវត្តមានជាមួយនឹងរូបថតថ្មីៗ សង្ហាៗជាច្រើន ធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ត្រេកអរ ព្រមទាំងស្វាគមន៍ការវិលត្រឡប់មកកាន់វិថីចម្រៀងជាថ្មីរបស់លោក ។
បើទោះមិនទាន់បានជម្រាបដំណឹងពីការចេញបទចម្រៀងថ្មីក៏ពិតមែន ប៉ុន្តែតារាចម្រៀង Original Song វ័យក្មេងរូបនេះ ក៏នៅតែទាក់ចិត្តពីអ្នកគាំទ្របានដូចដើម ក៏ព្រោះតែ ថេណា តែងបង្ហោះរូបថតថ្មីៗ សង្ហាៗជារឿយៗនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រ ជាពិសេសហ្វេននារីៗមិនតិចនោះទេ ដែលបាក់ចិត្តលង់ស្នេហ៍រូបលោល។ លើសពីនោះ បើតាមសង្កេតឃើញ រូបថតរបស់លោកបង្ហោះមិនយូរប៉ុន្មានផង គឺមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅ Like Share ខមមិន ខ្ទង់ K ទៅហើយ ។
ដោយឡែកកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ថេណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅឯមាត់សមុទ្រសោះ លោកក៏ទទួលបានការពេញចិត្តដូចមុនពីអ្នកគាំទ្ររូបលោក ។ លើសពីនោះ បើនិយាយពីរូបថតនោះវិញ ថេណា ស្លៀកពាក់សាមញ្ញៗ និង កាន់បារីនៅនឹងដៃសោះ ក៏មានអ្នកចូលខមមិន មិនតិចអ្នកក្នុងរូបថតមួយសន្លឹកៗ ជាពិសេសគឺហ្វេននារីៗតែម្តង ហើយភាគច្រើនពាក្យដែលពួកគេសរសេរនោះគឺ «ចង់កើតជាបារី» ។
យ៉ាងណាក៏ដោយ បើទោះជារូបភាពនោះទទួលបានភាពទាក់ទាញពីអ្នកគាំទ្រក៏ពិតមែន ប៉ុន្តែក៏មានមតិមួយចំនួនក៏ហាក់មិនសូវពេញចិត្តផងដែរ ក៏ព្រោះតែរូបភាពកាន់បារីនៅនឹងដៃរបស់ ថេណា នោះអាចនឹងសាយភាយការប្រើប្រាស់បារីដល់យុវជនផ្សេងៗទៀត ៕