សូមបន្ដប្រុងប្រយ័ត្ន! ថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ ៧៩០ នាក់ និងស្លា-ប់ ២២ នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩០ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ២០៩ នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩ បានស្លាប់ចំនួន ២២ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១០៨៧ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦៧៩៧១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៦០០១៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ១១២៨ នាក់ ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅខាងក្រោម ៖