គ្រាន់តែធ្វើរឿងនេះភ្លាម Kaew Jarin ផ្ទុះការរិះគន់ឡើងស្ពឹកមុខពីមហាជនភ្លែត
កន្លងមកប្រិយមិត្តបានដឹងហើយថា តារាស្រី Kaew Jarin គឺជាតារាស្រីម្នាក់ដែលនិយមលេងស្ទីលម៉ូដសក់ប្លែក សូម្បីតែក្នុងថ្ងៃរៀបការក៏តារាស្រីរូបនេះ លេងម៉ូដសក់ដែរ។ ជារឿយៗ រាល់ការលេងស្ទីលម៉ូដសក់របស់នាង តែងត្រូវបានមហាជនរិះគន់មិនសូវជាដាច់ឡើយ តែទោះជាយ៉ាងណាក៏នាងមិនសូវជាខ្វល់អំពីពាក្យរិះគន់ទាំងអស់នោះដែរ។
ដោយឡែក ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីនាង Kaew Jarin បានលេងស្ទីលម៉ូដសក់ខ្លីសាជាថ្មី ។ ទន្ទឹមឃើញតារាស្រីខាងលើលេងស្ទីលនេះ ពិតជាធ្វើឱ្យមហាជនមួយចំនួនសម្ដែងការមិនពេញចិត្តឡើយ។ ក្នុងនោះពួកគេក៏បានចូលទៅខមមិនថាឱ្យតារាស្រី Kaew ខ្លាំងថា «ដូចជាឆ្ងល់ណាស់! ជាមនុស្សស្រីមានសក់វែងស្អាតសឹងអី មិនចូលចិត្ត ទៅចូលចិត្តស្ទីលប្លែកៗវិញ ។ អារឿងប្លែកលេងស្ទីលតាមប្ដីហ្នឹងយកមកអស់ហើយ កាត់សក់ប្លែកៗ ផាត់មុខប្លែកៗ ធ្វើអ៊ីចឹងមានគេសរសើរថាស្អាតមែន? ឬក៏ធ្វើតាមចិត្តខ្លួនឯងទេ?
ពីមុនថាប្ដីទៅជាមនុស្សប្លែកៗ តែពេលនេះប្រពន្ធធ្វើតាមអស់ហើយ ។ សូមណែនាំលើកក្រោយគួរតែកោរត្រងោលតែម្តងទៅ ហើយឆ្ងល់ដែរថា អ្នកនៅក្បែរខ្លួននោះគ្មានអ្នកណាប្រាប់ទេអី ថាពេលកាត់ទៅវាស្អាតអត់? ឬក៏ចង់កាត់ខ្លួនឯងហើយមិនខ្វល់ថាស្អាត ឬ មិនស្អាត? Kaew»។
បន្ទាប់ពីឃើញខមមិនបែបនេះ ហាក់ធ្វើឱ្យតារាស្រី Kaew នៅមិនស្ងៀម ហើយក៏ចេញតបតទៅអ្នករិះគន់វិញថា «កុំទាន់អាលលុបខមមិនណា មើលទៅដូចជាធុញថប់ដល់ហើយហ្ន៎! អរគុណច្រើនណាដែលបារម្ភ អ្នកកំពូលទើស!»។
ជាមួយគ្នានោះ គេក៏ឃើញមានអ្នកគាំទ្រតារាស្រី Kaew ជាច្រើនដែរ បានចូលទៅខមមិនតបតដោយលើកឡើងថា មនុស្សមា្នក់ៗមានសិទ្ធិរៀងៗខ្លួន អ្នកណាចង់ធ្វើអ្វីក៏ធ្វើបានជាសិទ្ធិរបស់គេ ហើយយើងក៏គ្មានសិទ្ធិអីទៅតិះដៀលគេបែបនោះដែរ ។
ដូចគ្នានោះខមមិនឆ្លើយឆ្លងក៏កើតជាបន្តបន្ទាប់រវាងអ្នកគាំទ្រតារាស្រី Kaew និង អ្នករិះគន់រហូត គណនីអ៊ិនស្តា្រក្រាមតារាស្រី Kaew ក្លាយជាទីលានវាយប្រយុទ្ធពាក្យសម្ដីគ្នាយ៉ាងក្ដៅគគុក ៕