កូវីដ-១៩ ផ្ទុះខ្លាំងនៅថៃ អ្នកគាំទ្រនឹកបារម្ភដល់ ពៅ បញ្ញាពេជ្រ កំពុងរស់នៅទីនោះ
មហាជនអ្នកនិយមតាមដានជីវិតឯកជនរបស់អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ក្រោយពីបញ្ចប់អាជីពសិល្បៈទាំងស្រុង ព្រោះពិការភាពដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងកាលពីប្រមាណ ១៤ ឆ្នាំមុន បានដឹងហើយថា បច្ចុប្បន្ន ពៅ បញ្ញាពេជ្រ កំពុងតែរស់នៅលើទឹកដីប្រទេសថៃ និង មានរបររកស៊ីជាអ្នកលក់អនឡាញផងដែរ ។
ស្របគ្នានឹងប្រទេសថៃ កំពុងតែមានការផ្ទុះឡើងជាថ្មីម្តងទៀតនូវជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រទេសកំពុងមានការចលាចល និង តំបន់ជាច្រើនត្រូវបានបិទស្ងាត់ជ្រងំនោះ អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការបារម្ភសុខទុក្ខរបស់នាងយ៉ាងខ្លាំង ។
មិនត្រឹមតែបង្ហាញក្តីព្រួយបារម្ភដល់អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ប៉ុណ្ណោះទេ អ្នកគាំទ្រជាច្រើនក៏បានចែករំលែក និង បានចូលខមមិនជូនពរដល់អតីតតារាចម្រៀងស្រីរូបនេះផងដែរ ក្រោមផុសមួយដែល ពៅ បញ្ញាពេជ្រ បានផុសបង្ហាញពីសភាពស្ងាត់ជ្រងំតាមទីសាធារណៈមួយចំនួនក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ៕