ព្រះអើយ! អ្នកគាំទ្រធ្លាក់ថ្លើមក្ដុក ពេលឃើញរូបភាព រំដួលលិចទឹក ធ្លាក់ខ្លួនឈឺស្គមស្គាំងខ្លាំង
ក្រោយពីបាត់មុខមួយរយៈពីបណ្ដាញសង្គមនោះ មហាជនបានទទួលដំណឹងថា រំដួលលិចទឹក បានធ្លាក់ខ្លួនឈឺធ្ងន់ ព្រមទាំងស្រកគីឡូខ្លាំង បន្ទាប់ពីនាងបានធ្វើបង្ហោះលើបណ្ដាញសង្គមប្រាប់ដល់មហាជន ព្រមទាំងក្រុមការងារសិល្បៈរបស់នាងកន្លងទៅនេះ ។
បន្ទាប់ពីបានទទួលដំណឹងនេះ ធ្វើឱ្យមហាជន ដែលអ្នកតាមដាន និង គាំទ្ររូបនាង ព្រមទាំងមិត្តក្នុងសិល្បៈជាច្រើន មានការព្រួយបារម្ភ ក៏ដូចជាបានជូនពររូបនាងឆាប់ជាផងដែរ ។
ដោយឡែកថ្មីៗនេះ កាន់តែបារម្ភទៅទៀត ក្រោយពីគេបានឃើញរូបភាពលើបណ្ដាញសង្គមរបស់តារារូបនេះ ដែលឃើញថារាងកាយរបស់នាង មានសភាពទ្រុឌទ្រោមខ្លាំង មើលទៅដូចជាមានជំងឺធ្ងន់ធ្ងររហូតស្រកគីឡូសល់តែស្បែកដណ្ដប់ឆ្អឹងយ៉ាងស្គមស្គាំង ។
ទន្ទឹមនឹងនេះ ក្រោយបានឃើញរូបភាពនេះហើយ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់នាង មានការរំជួលចិត្តជាខ្លាំង ដែលបានចូលខមមិនសួរនាំពីរូបនាង និង ជូនពរឱ្យរូបនាងឆាប់ជាស្បើយផងដែរ ៕