ក្តៅៗ! ទីបំផុតរឿងអាស្រូវស្រីញីរបស់ Kris Wu ធ្លាយសខ្មៅចេញបណ្តើរៗហើយ
ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់តារាប្រុសល្បីរបស់ប្រទេសចិន លោក Kris Wu ដែលបានធ្វើឱ្យកក្រើកបណ្តាញសង្គមថ្មីៗនេះ ឥលូវប៉ូលិសក៏បានចេញមុខមកទម្លាយរឿងសខ្មៅជាបណ្តើរៗហើយ ដោយសម្អាងតាមការស៊ើបអង្កេតបឋមរបស់ខ្លួន ដែលមានទាំងការសួរនាំទៅលើជនសង្ស័យ និង ដើមបណ្តឹង សាក្សី ក៏ដូចជាការមើលទៅភស្តុតាងផ្សេងៗជាច្រើនទៀត ។
ប៉ូលិសបានឱ្យដឹងដូច្នេះថា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០ អ្នកគ្រប់គ្រងផ្ទាល់របស់ Kris បានណែនាំ Du MeiZhu ដែលជាដើមបណ្តឹងឱ្យទៅចូលរួមពីធីជប់លៀងមួយនៅផ្ទះរបស់ Kris ដោយអះអាងថា ជាការជ្រើសរើសតួឯកស្រីដើម្បីថតបទចម្រៀងថ្មី ។ លុះបន្ទាប់ពីភ្ញៀវដទៃបានត្រឡប់ទៅអស់ នៅសល់តែ Meizhu បន្ទាប់មកនាង និង Kris ក៏បានព្រមព្រៀងមានសកម្មភាពផ្លូវភេទជាមួយគ្នា ខណៈរួចរាល់ហើយអស់ ក៏បានត្រឡប់ទៅវិញ តែនាង និង Kris នៅតែបន្តទាក់ទងគ្នាតាមសារទូរស័ព្ទដដែល ។
រហូតមកដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ Kris ក៏បានផ្ញើលុយឱ្យនាងប្រមាណជាង ៥ ០០០ ពាន់ដុល្លារ ដើម្បីជាការលួងចិត្តផងដែរ ហើយពួកគេក៏បានបន្តទាក់ទងគ្នាមកទល់ខែមេសា ឆ្នាំ ២០២១ ។
ដោយឡែក ក្នុងការសាកសួរបស់ប៉ូលិស នាង Meizhu បានសារភាពឱ្យដឹងថា រឿងរ៉ាវដែលនាងបានលើកឡើងគឺសុទ្ធតែពិតទាំងអស់ ហើយតាមពិតទៅពីដំបូងខ្លួនគ្រាន់តែទម្លាយចង់ពីទំនាក់ទំនងរបស់ខ្លួនរវាង និង រឿងរ៉ាវខូចខិលផ្សេងៗទាំងនេះរបស់គេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាប្រជាប្រិយភាពលើបណ្តាញសង្គមតែប៉ុណ្ណោះ ។
ក្នុងនោះដែរប៉ូលិសក៏បានរកឃើញបន្តទៀតថា ក្នុងរឿងនេះ មានជនទី ៣ ឈ្មោះ Liu ដែលជាជនឆ្លៀតឱកាសបោកយកលុយពីភាគីទាំងសងខាងផងដែរ ។ ដោយ Liu បានបន្លំខ្លួនជាជនរងគ្រោះម្នាក់ដោយសារ Kris ហើយបានចូលទៅជិតស្និទ្ធជាមួយនាង Meizhu ដើម្បីសួរនាំដឹងរឿងដឹងរ៉ាវនានា រួចក៏បានបន្លំខ្លួនជានាង ដើម្បីបោកលុយពី Kris បន្ទាប់មកក៏បានបន្លំខ្លួនជាមេធាវីរបស់ Kris ដើម្បីបោកលុយពីនាងវិញម្តង ។
យ៉ាងណាមិញ ជនទី ៣ នេះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនរួចរាល់ និង កំពុងសាកសួរបន្តទៀត ចំណែកករណីចោទប្រកាន់ថា បានល្បួងក្មេងស្រីមិនទាន់គ្រប់អាយុមកបម្រើផ្លូវភេទវិញ ក៏ត្រូវបានគេកំពុងស៊ើបអង្កេតផងដែរ ៕
ប្រភព៖ Allkpop