ទីបំផុត Aum ព្រមចេញមុខហើយ ក្រោយអ្នកគាំទ្រស្ទើរមួយប្រទេស ទទូចសុំបែបនេះ
មួយរយៈចុងក្រោយ បន្ទាប់ពីមានការរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងគំហុក ដែលធ្វើឱ្យប្រជាជនដេកដួលស្លាប់ជាច្រើននាក់ដោយសារតែគ្មានកន្លែងដាក់មក គេកត់សម្គាល់ឃើញថាមានតារាប្រុសស្រីក្នុងសិល្បៈមិនតិនោះទេ ដែលចេញមុខប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីដណ្តេញរដ្ឋាភិបាលចេញពីដំណែង ដោយសារតែសុខចិត្តឈរមើលប្រជាជនរងទុក្ខវេទនាបែបនេះ ។
ក្នុងចំណោមតារាប្រុសស្រីល្បីដែលចេញមុខទាំងអស់នោះដែរ គេហាក់មិនឃើញវត្តមានតារាស្រីល្បី Aum Patcharapa នោះទេ ។ ខណៈពេលឃើញតារាស្រី Aum ហាក់បីដូចមិនចេញមុខបែបនេះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រម្នាក់បានចូលខ្លួនទៅខមមិនអង្វរតារាស្រីរូបនេះ សូមឱ្យនាងចេញមុខ និង ប្រើប្រាស់សំឡេង ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលឱ្យជួយឈឺឆ្អាលប្រជាជន ដែលកំពុងតែរងទុក្ខដោយសារតែជំងឺកូវីដ-១៩ នេះ ។
ស្របគ្នានោះ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះដែរ ក្រោយពីមានការទាមទារឱ្យនាងចេញមុខឆ្លើយតបទៅនឹងទង្វើររបស់រដ្ឋាភិបាល ស្រាប់តែតារាស្រី Aum Patcharapa ចេញមុខតបយ៉ាងខ្លីទៅកាន់អ្នកគាំថា «អរគុណណាស់សម្រាប់ការគាំទ្រ និង តែងតែជឿជាក់លើរូបនាង ពេលនេះនាងចង់បន្តធ្វើនូវអ្វីដែលនាងអាចជួយដល់ប្រជាជនបានដូចរាល់ដងដដែល បើទោះបីការធ្វើបែបនេះវាធ្វើឱ្យសំឡេងគាំទ្រដែលមហាជនមានឱ្យនាងនឹងបាត់បង់ក៏ដោយ តែនាងនៅតែបន្តជួយប្រជាជនខ្វះខាតទៅតាមអ្វីដែលនាងអាចជួយបាននេះតទៅទៀត ហើយខ្ញុំដឹងថាក្រោយពីអ្នកទាំងអស់គ្នាបានឃើញរូបមនុស្សដេកដួលស្លាប់បែបនេះ ខ្ញុំជឿថាអារម្មណ៍របស់អ្នកទាំងអស់គ្នាបែបណា ចាសសូមអគុណ!» ។
យ៉ាងណាមិញ ពេលនេះតារស្រី Aum Patcharapa បានចេញមុខឆ្លើយតបទៅនឹងមតិអ្នកគាំទ្រហើយដែរ បន្ទាប់ពីមានការអង្វរសុំឱ្យនាងចេញមុខនោះ ៕
ប្រភព៖ Kapook