ទើបអាយុ ២៧ ឆ្នាំសោះ Hu Yitian សល់លុយរាប់លានដុល្លារ ចាយដល់ចាស់ក៏មិនអស់
ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៦ របស់តារាសម្ដែងប្រុសរូបសង្ហា លោក Hu Yitian ត្រូវបានទស្សនិកជន និង ប្រិយមិត្តអ្នកគាំទ្រ បានដាក់រហស្សនាមជាតារាសម្ដែងចិនកំពូលមនោសញ្ចេតនា និង លេចធ្លោបំផុត ។
រយៈពេលច្រើនឆ្នាំមកនេះ ក្នុងវិស័យភាពយន្តរបស់ចិន តារាប្រុសរូបនេះទទួលបានសមិទ្ធផលជាច្រើន និង កេរ្តិ៍ឈ្មោះរីកសុសសាយល្បីទូទាំងប្រទេស បន្ទាប់ពីលោកបានសម្ដែងក្នុងរឿងភាគ «A Love So Beautiful» ក្នុងឆ្នាំ ២០១៧ ។ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាព ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានធ្វើឱ្យតារាសម្តែងរូបនេះ រង្គោះរង្គើផងដែរ ទាំងជីវិតផ្ទាល់ខ្លួន និង អាជីពរបស់លោក ។
ទោះបីជាយ៉ាងណាពាក្យចចាមអារ៉ាមទាំងនោះ មិនមែនជាបញ្ហាចោទសំខាន់ទាក់ទងនឹងរូបលោកប៉ុន្មាននោះទេ ប៉ុន្តែផ្ទុយទៅវិញក្រោយពីស្ងប់ស្ងាត់ សន្ទុះប្រជាប្រិយភាពការគាំទ្ររបស់ទស្សនិកជនមានចំពោះលោក កាន់តែកើនឡើងខ្លាំងទ្វេដង រហូតដល់តារាប្រុសវ័យ ២៧ ឆ្នាំរូប អាចរកប្រាក់ចំណូលបានពីការងារសិល្បៈរបស់លោក ក្នុងចន្លោះឆ្នាំ ២០២០ និង ២០២១ ឡើងដល់ប្រមាណ ៥ លានដុល្លារ ដល់ ១០ លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មាន tvshowstars ៕