វណ្ណថាន យកឧបករណ៍បុរាណ Cover បទ «Hit The Road» របស់ វណ្ណដា ពីរោះគ្រលួចណាស់ (វីដេអូ)
បើរំឭកកាលពីរយៈពេល ១ ឆ្នាំមុន អ្នកគាំទ្ររបស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ប្រាកដជាធ្លាប់បានឮនូវភាពល្បីល្បាញរបស់បទចម្រៀងមានចំណងជើងថា «Hit The Road» របស់តារាចម្រៀងរូបនេះជាក់ជាមិនខាន ហើយមកដល់ពេលនេះ បទនេះដែរក៏មានអ្នកចុចចូលមើល MV បានប្រមាណជាជិត ២០ លានដងហើយ ។
ថ្មីៗនេះ បទចម្រៀងពេញនិយម «Hit The Road» ត្រូវបានលោក វណ្ណថាន ដែលជាតារាចម្រៀង អ្នកនិពន្ធ និង តន្ត្រីករ កំពុងមានប្រជាប្រិយភាពពេលបច្ចុប្បន្ន ជាពិសេសនៅលើបណ្តាញសង្គម Tik Tok នោះ បានលើកយកមក Cover សាច់ភ្លេងសាជាថ្មី ហើយអ្វីដែលកំពុងតែធ្វើឱ្យអ្នកស្រឡាញ់បទចម្រៀងនេះ ក៏ដូចជាអ្នកគាំទ្រកំពុងតែពុះកញ្ជ្រោលខ្លាំងនោះ គឺលោក វណ្ណថាន បានជ្រើសរើសឧបករណ៍តន្ត្រីបុរាណមកលេង ។ តាមការឱ្យដឹង សាច់ភ្លេងបទចម្រៀងដែលបានយកមក Cover ឡើងវិញនោះ ត្រូវបានប្រគំដោយឧបករណ៍តន្ត្រីបុរាណ ប៉ីពក ទ្រសោរ ទ្រអ៊ូ ស្គរ និង ឧបរកណ៍តន្ត្រីសម័យ Keybord ។
ជាក់ស្តែង បើគិតពីថ្ងៃផុសផ្លូវការ កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ រហូតមកដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ នេះ បទចម្រៀង Cover របស់លោក វណ្ណថាន មានអ្នកចុចចូលទស្សនាជិត 98 K ហើយ ៕