លើកទី ១ បានគ្រងឈុតអប្សរា ស្រាប់តែ គង់ ចាន់ស្រីមុំ កើតមានអារម្មណ៍បែបនេះ (វីដេអូ)
ប្រិយមិត្តតែងបានដឹងហើយថា ក្នុងចង្កោមអ្នកសិល្បៈខ្មែរ តារាសម្ដែង និង ពិធីការិនី គង់ ចាន់ស្រីមុំ ជាតារាស្រីហាយសូរម្នាក់ដែលតែងតែលេងខ្លួនមិនឱ្យច្រឡំគេនោះឡើយ ជាមួយការបង្ហាញស្ទីលតុបតែងខ្លួនយ៉ាងលេចធ្លោក្នុងចង្កោមសិល្បការិនីក្នុងប្រទេសកម្ពុជា មិនថាតែការតុបតែងខ្លួនលើឆាក ឬ ការរស់នៅប្រចាំថ្ងៃនោះទេ សុទ្ធសឹងតែប្លែក និង ទាក់ទាញ ផ្ទុះការសរសើរមករហូត ។
រាល់ការតុបតែងខ្លួនដ៏ទាក់ទាញឆើតឆាយ គ្រប់ឈុត គ្រប់ម៉ូដរបស់តារាស្រីស្រស់ គង់ ចាន់ស្រីមុំ ក៏ធ្លាប់ត្រូវបានគេលើកឡើងថា ជាតារាស្រីល្បីឈ្មោះ មានការច្នៃប្រឌិតខ្ពស់ក្នុងការបង្ហាញស្ទីលផ្ទាល់ខ្លួនមិនជាន់ម៉ូដតារាណានោះឡើយ ក្នុងចង្កោមអ្នកលេងហ្វេសសិនខ្មែរ ។
យ៉ាងណាមិញ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ប្លែកភ្នែកទៀតហើយសម្រាប់អ្នកគាំទ្រ ដោយតារាស្រីរូបនេះ ប្រែពីការលេងហ្វេសសិនសម័យថ្មីមកជាការគ្រងឈុតសម្លៀកបំពាក់ទេពអប្សរាខ្មែរ ដែលបង្ហាញឱ្យឃើញពីសម្រស់ដ៏ស្រស់ត្រកាលនូវវីរស្ត្រីខ្មែរប្រកដដោយលក្ខណៈសម្បត្តិល្អប្រពៃថ្លៃថ្លា ពិតជាស័ក្តិសមឥតខ្ចោះជាបញ្ចពិធកល្យាណី ។
ជាមួយនឹងឈុតប្រកដដោយគ្រឿងតែងកាយដ៏ល្អវិចិត្រប្រណីតរចនានេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មានសរសើរគ្រប់ៗគ្នា ។ ទន្ទឹមនឹងនោះ តារាស្រី គង់ ចាន់ស្រីមុំ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា «ស្រឡាញ់ឈុតអប្សរានេះណាស់ មើលមិនចេះធុញសោះ លើកទី ១ ដែលខ្ញុំបានគ្រងឈុតអប្សរា អារម្មណ៍រំភើបណាស់ ស្រ្តីខ្មែរក្នុងឈុតអប្សរា» ៕