ទោះអាយុ ៦២ ឆ្នាំ តែ Bird Thongchai មិនព្រមរៀបការ ក៏ព្រោះតែមូលហេតុនេះសោះ
ប្រិយមិត្តប្រាកជាបានស្គាល់មកហើយពីស្តេចចម្រៀងលោក Bird Thongchai ដ៏ល្បីប្រចាំប្រទេសថៃ ។ លោក Bird Thongchai មិនត្រឹមតែមានសមត្ថភាពដ៏អស្ចារ្យលើឆាកតន្រ្តីនោះទេ សូម្បីតែការសម្តែងក៏ខ្លាំងមិនធម្មតាដែរ ហើយបើងាកមកមើលវ័យរបស់លោកវិញ អាយុ ៦២ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់នៅអ៊េមខ្លាំង មិនចាញ់យុវ័យប៉ុន្មានឡើយ ។
យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជនរបស់លោកវិញ ពេលនេះលោកហាក់បីដូចជាមានក្តីសុខយ៉ាងខ្លាំងក្នុងការរស់នៅជាមួយនឹងការងារសិល្បៈដែលលោកស្រឡាញ់ និង ជីវិតដ៏សម្បូរបែបមួយនេះ ។ ចំណែកជីវិតស្នេហារបស់លោកវិញ មកទល់នឹងពេលនេះហើយ លោកនៅពុំទាន់មានដំណឹងល្អណានៅឡើយទាក់ទងនឹងរឿងជីវិតគូ រហូតធ្វើឱ្យមហាជនជាច្រើនមានចម្ងល់ជាខ្លាំងថា ពេលណាទើបលោកសម្រេចចិត្តរៀបការសាងគ្រួសារនឹងគេនោះ ។
ទន្ទឹមនឹងការលេចឡើងនូវចម្ងល់បែបនេះដែរ ស្រាប់តែប្អូនស្រីជំនិតរបស់កំពូលតារាចម្រៀង Bird Thongchai ម្នាក់ ដែលមហាជនស្គាល់ថាជាតារាចម្រៀងដែរនោះ បានចេញមុខទម្លាយមូលហេតុដែលកំពូលតារាប្រុសខាងលើមិនព្រមរៀបការប្រពន្ធថា «មូលហេតុដែល Bird បងប្រុសរបស់នាងមិនព្រមរៀបការ ព្រោះគាត់ជាមនុស្សមិនសូវមានពេលវេលាឡើយ មួយថ្ងៃៗលោកគិតតែពីការងាររបស់លោក និង ហាត់ប្រាណ ហើយគាត់ក៏ជាមនុស្សដែលមានក្តីសុខខ្លាំងជាមួយការងារណាស់ ណាមួយនាងគិតថាមនុស្សយើងមានក្តីសុខមិនដូចគ្នានោះទេ អ្នកខ្លះមានក្តីសុខជាមួយនឹងក្រុមគ្រួសារ ឯអ្នកខ្លះក៏មានក្តីសុខជាមួយនឹងការងាររបស់ខ្លួន ជាពិសេសដូចបងប្រុសនាងតែម្តង» ៕
ប្រភព៖ YouTobe