អៀ ម៉េងលិ ស្រឡាញ់ក្មួយខ្លាំង រហូតធ្លោយមាត់បែបនេះ
កាលពីពេលកន្លងមកមហាជន ប្រាកដជាធ្លាប់បានដឹងមកហើយពីតារាស្រីសាច់សខ្ចីកញ្ញា អៀ ម៉េងលិ ធ្លាប់បានបង្ហាញពីម្ចាស់បេះដូងដ៏ស្រស់សង្ហារបស់នាង ធ្វើឱ្យបុរសៗមិនតិចនោះទេ ដែលខកចិត្តត្បិតព្រោះនាងមានគូទៅហើយនោះ ។ លើសពីនោះ បើទោះជាមិនទាន់បានដឹកដៃគ្នាចូលរោងការក្តី អៀ ម៉េងលិ និង មិត្តប្រុស ក៏តែងបង្ហាញភាពផ្អែមល្ហែម ហើយនាងហៅ មិត្តប្រុសថាប្តីៗពេញមាត់ទៀតផង ។
ដោយឡែក ក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃវិញ អ្នកគាំទ្រតែងគាំទ្រតារាសម្តែងស្រីមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន អៀ ម៉េងលិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានដឹងហើយថា ក្រៅពីផ្អែមល្ហែមនឹងមិត្តប្រុស តារាស្រីរូបនេះតែងតែចំណាយពេលរីករាយ បង្កើនសុភមង្គលនៅក្នុងក្រុមគ្រួសារ ។ ជាពិសេសតាមរយៈការមើលថែយកចិត្តទុកដាក់អ្នកម្តាយ បងប្អូន និង ក្មួយៗរបស់នាងទៀតផង រហូតធ្វើឱ្យអ្នកគាំទ្រខ្លះលើកឡើងថា អៀ ម៉េងលិ ស្រឡាញ់ក្មួយខ្លាំងដូចកូនបង្កើតយ៉ាងដូច្នោះ ។
ជាក់ស្តែងថ្មីៗនេះ តារាស្រីវ័យ ២៣ ឆ្នាំ រូបនេះ បានបង្ហោះរូបភាពរបស់ខ្លួនកំពុងមើលថែក្មួយប្រុសបង្កើតរបស់នាង ហើយព្រមទាំងធ្លោយមាត់ច្បាស់ៗថា នាងមិនបាច់មានកូនក៏បាន ព្រោះមានតែក្មួយៗ ក៏គ្រប់គ្រាន់ហើយនោះ ៕