រថយន្ត MG RX5 ស៊េរីឆ្នាំ ២០២១ បានរួមបញ្ចូលនូវស្ទីលថ្មីជាមួយបច្ចេកទេសទំនើប
MG គឺជាយីហោរថយន្តដែលមានដើមកំណើតនៅចក្រភពអង់គ្លេស ហើយបានបង្កើតឡើងក្នុងឆ្នាំ ១៩២៤ និង ទទួលបានសមិទ្ធផលក្នុងរយៈពេលជាង ៩៣ ឆ្នាំចុងក្រោយនេះ ។ រថយន្ត MG ទទួលបាននូវភាពល្បីល្បាញនៅប្រទេសកម្ពុជាតាមរយៈម៉ូឌែលដែលលក់ដាច់ជាងគេគឺរថយន្ត MG RX5 និង MG ZS ។
MG RX5 គឺជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយវាត្រូវបានបំពាក់នូវមុខងារប្រើប្រាស់យ៉ាងល្អហើយរួមបញ្ចូលគ្នាជាមួយរូបរាងដ៏អស្ចារ្យអមនឹងកម្លាំងខ្លាំង ។ វាបន្តភាពទាក់ទាញដែលមើលទៅគឺពិតជាស្រស់ស្អាត និង អស្ចារ្យបន្ថែមទៀតទៅលើការរចនាម៉ូដទាន់សម័យគឺរចនាបទថ្មីនៃយ៉ាន់កង់ សម្រាប់ឆ្នាំ ២០២១ នេះ ។
រថយន្ត MG RX5 ជារថយន្តប្រភេទ SUV ស៊េរីថ្មី ដែលមានការរួមបញ្ចូលគ្នានូវរចនាបថថ្មីទាន់សម័យរួមជាមួយនឹងបច្ចេកវិទ្យាទំនើប និង មានភាពច្នៃប្រឌិតថ្មី ។ ជាពិសេសគឺតម្លៃសមរម្យ ចាប់ពី ៣៦,៩៩៩ ដុល្លារប៉ុណ្ណោះ និងមានការថែមជូនជាមួយនឹងកាដូជាច្រើនទៀតដូចជា: ឃ្លុបក្រោយអូតូ, ឈ្នាន់ជើង, កម្រាលជើង, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល ១ ឆ្នាំ, បិតស្កុត UV ការពារកម្តៅ និង ប័ណ្ឌជាវទំនិញនៅផ្សារទំនើបអ៊ីអន (Aeon Supermarket) ដែលមានទឹកប្រាក់ចំនួន $300 ។
នៅផ្នែកម៉ាស៊ីនរបស់រថយន្ត MG RX5 គឺបានភ្ជាប់មកជាមួយម៉ាស៊ីនតួបូចំណុះ 1.5T រួមនិងប្រអប់លេខអូតូ ៧ វគ្គ ដែលផ្តល់នូវកម្លាំង 169hp និង កម្លាំងរមួល 250Nm ។ ទន្ទឹមនឹងនេះដែរ ការសន្សំសំចៃប្រេងឥន្ធនៈពិតជាគួរឱ្យចាប់អារម្មណ៍គឺស៊ីប្រេងត្រឹមតែ ៦.៨ លីត្រក្នុង ១០០ គីឡូម៉ែត្រប៉ុណ្ណោះ (សម្រាប់ផ្លូវhighway) ។ វាក៏ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ ៥ ពីផ្នែកប្រព័ន្ធសុវត្ថិភាពផងដែរ ដែលការទទួលបាននេះដោយសារសំណុំនៃសុវត្ថិភាពរបស់រថយន្តនេះគឺមានច្រើន ដូចជា ពោងសុវត្ថិភាពចំនួន ៦ គ្រាប់, ដែកគ្រោងនៃតួរថយន្តមានភាពរឹងមាំល្អ, កាមេរ៉ាក្រោយ និង សេនស័រជំនួយពេលចតរថយន្ត រួមនឹងប្រព័ន្ធហ្វ្រាំងវៃឆ្លាតទៀតផង ។
រថយន្ត MG RX5 បង្ហាញពីការរចនាដ៏ទាក់ទាញនៃរូបរាង និង ភាពទាន់សម័យនៃមុខងារប្រើប្រាស់ដែលអាចទទួលស្គាល់ថាវាជាម៉ូឌែលដែលលក់ដាច់ជាងគេ ។ ពិសេសនៅផ្នែកខាងមុខដែលមានចង្កៀងមុខប្រភេទ LED ដ៏ស្រស់ស្អាត និង ទាន់សម័យ ។ ប្រសិនបើអ្នកប្រៀបធៀបជាមួយរថយន្តផ្សេងទៀតនៅក្នុងផ្នែករបស់វា នោះអ្នកនឹងអាចនិយាយបានថារថយន្ត MG RX5 ផ្តល់ជូនអ្នកនូវលក្ខណៈពិសេសជាច្រើន ដូចជា ដំបូលលើបើកបែប Panoramic ដ៏ធំ, smart key with button start engine, អេក្រង់កម្សាន្តទំហំ ៨ អ៊ីញ ដែលអាចភ្ផាប់ជាមួយ Bluetooth និង Apple CarPlay, កៅអីមុខសម្រាប់អ្នកបើកបរអូតូ, ម៉ាស៊ីនត្រជាក់មានការគ្រប់គ្រងដោយស្វ័យប្រវត្តិ, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធហ្វ្រាំង ABS&ABD, ប្រព័ន្ធចុះចំណោត, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និង មុខងារពិសេសគឺការបើកឃ្លុបក្រោយអូតូដែលមានភ្ផាប់ក្នុងកញ្ចក់ប្រម៉ូសិនរបស់ពួកគេ ៕