ភ័យអរៗ Mew Nittha ជិតគ្រប់ខែសម្រាលកូនដំបូងហើយ បង្ហោះរូបសន្លឹកស្អាតខ្ញង់
តារាសម្ដែងស្រីប្រជាប្រិយ អ្នកនាង Mew Nittha ជាតារាសម្ដែងស្រីឆ្នើមប្រចាំប៉ុស្តិ៍ទូរទស្សន៍ថៃ លេខ ៣ បច្ចុប្បន្នតារាស្រីរូបនេះ បានកំពុងក្លាយជាម្ដាយរបស់កូនយ៉ាងពេញលេញ ត្រៀមសម្រាលនៅខែក្រោយនេះ បើតាមការបញ្ជាក់ច្បាស់ៗនៅលើបណ្ដាញសង្គម Instagram ផ្ទាល់របស់នាង ។
ជាមួយគ្នានោះ អ្នកម្ដាយរូបស្រស់មានឈ្មោះល្បី ក្នុងវិស័យកម្សាន្តថៃរូបនេះ បានបញ្ចេញរូបថតសន្លឹកយ៉ាងស្អាតខ្ញង់ ខណៈពពោះកូនដំបូងក្នុងផ្ទៃបាន ៨ ខែ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅដៃតូចយ៉ាងទាក់ទាញ ។ ថ្វីត្បិតថា Mew នាងកំពុងពពោះកូនដំបូងពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់ និង រាងតូចច្រឡឹងស្អាតរបស់នាង គឺនៅតែមានភាពទាក់ទាញស្រស់ស្អាតដដែល មិនចាញ់ពេលនៅលីវនោះទេ ។
សូម្បីតែអ្នកគាំទ្រនិយមលេងក្នុងបណ្ដាញសង្គម និង មិត្តតារាល្បីរបស់នាង ក៏លាន់មាត់សរសើរពេញក្នុងខមមិន ចំពោះរូបសម្រស់របស់អ្នកម្ដាយវ័យ ៣០ឆ្នាំរូបនេះ មិនតិចផងដែរ ។ មិនតែប៉ុណ្ណោះ អ្នកទាំងនោះបានចូលរួមត្រេកអរ និងសម្ដែងក្តីរំភើបជំនួសនាងជាខ្លាំង ព្រោះជិតបានជួបមុខកូនជាទីស្រឡាញ់របស់ខ្លួន នាពេលឆាប់ៗនេះ ៕