ធ្លាយដំណឹងថា Ali Lee សំងំចាយជីវិតជាអភិជន នៅអាផាតមិនក្បែរមាត់សមុទ្រ តម្លៃកប់ពពក
ចូលដល់ឆ្នាំ ២០២១ តារាទូរទស្សន៍ Ali Lee ដែលជាតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ TVB ចាប់តាំងពីនាងបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Danny Chan កន្លងមក ស្រាប់តែធ្លាយដំណឹងចចាមអារ៉ាមឡើងថា តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានរើចេញពីអាផាតមិននៅតំបន់ Hung Hom ទៅកាន់អាផាតមិនលំដាប់ផ្កាយ ក្បែរមាត់សមុទ្រវិញ ។
បើផ្អែកតាមប្រភពចេញពីសារព័ត៌មានរបស់ហុងកុងមួយ បានចុះផ្សាយឱ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានផ្លាស់ទៅរស់នៅឯអាផាតមិនលំដាប់អភិជន ដោយតម្លៃជួលក្នុងមួយខែ មានតម្លៃប្រមាណ ៥ ម៉ឺនដុល្លារ អាចមើលឃើញទេសភាពផ្ទៃសមុទ្រយ៉ាងធំល្វីងល្វើយ ។
លើសពីនេះ តួឯកស្រីក្នុងរឿង «AI Romantic» រូបនេះ នាងក៏ត្រូវបានគេប្រទះឃើញបើកឡានត្រឡប់ទៅផ្ទះថ្មីរបស់នាងផងដែរ ក្រោយចេញពីធ្វើការ ។ បើទោះបីនេះគ្រាន់តែជាដំណឹងចចាមអារ៉ាម ដោយមិនទាន់មានការបញ្ជាក់ច្បាស់ពីតារាស្រីរូបនេះក៏ពិតមែន ប៉ុន្តែរយៈពេលកន្លងមក នាងធ្លាប់មានដំណឹងលេចឮអំពីគម្រោងការទិញនូវអចលនទ្រព្យផងដែរ កាលពីដើមឆ្នាំ ៕
ប្រភព៖ ASIANENS