តារា ៤ រូបល្បីឈ្មោះខ្លាំង តែមិនអាចផ្គាប់ចិត្តគ្រួសារគូស្នេហ៍ឱ្យពេញចិត្តបាន
ប្រិយមិត្តខ្លះមិនទាន់បានជ្រាបនោះទេថា តារាស្រីរូបណាខ្លះ ដែលទទួលបានបុរសក្នុងដួងចិត្តម្នាក់ចូលមកក្នុងបេះដូងហើយ តែបែរមានមានដំណឹងថា ត្រូវម្តាយខាងប្រុសមិនពេញចិត្តទៅវិញ។ ទោះជាយ៉ាងណាក្ដី ស្នេហាដែលមានរនាំងទាំងនោះក៏មានគូខ្លះជម្នះបានជោគជ័យ ឯគូខ្លះទៀតត្រូវបានបញ្ចប់ទាំងពាក់កណ្តាលទីក៏មាន។ តារាស្រីទាំង ៤ នាក់នោះរួមមាន ៖
១. Matt Peranee និង Songkarn Taechanarong
តារាស្រី Matt Peranee មកទល់នឹងពេលនេះនាងកំពុងតែមានក្តីសុខជាមួយនឹងបុរសពោះម៉ាយលោក Songkarn ផងដែរ ។ តែមុននឹងនាងមានក្តីសុខ ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍រូបនេះ នាងក៏ធ្លាប់ទទួលរងនូវសម្ពាធមួយដែរ ដែលត្រូវម្តាយខាងប្រុសមិនពេញចិត្តថែមទាំង Unfollower ឈប់តាមដាន IG នាងថែមទៀតផង។ តែទោះជាយ៉ាងណា ពេលនេះនាងជម្នះនូវរនាំងគ្រួសាររបស់ខាងប្រុសបានហើយ និង ទទួលបានការស្វាគមន៏េពីគ្រួសារខាងប្រុសថែមទៀតផង។
២. Kwan Usamanee និង Golf Pichaya
ចំពោះតារាស្រី Kwan Usamanee និង Golf Pichaya វិញ មកទល់ពេលនេះស្នេហារបស់អ្នកទាំងពីរបានបែកបាក់គ្នាគ្មានថ្ងៃត្រឡប់ទៅហើយ ។ មុននឹងឈានដល់ចំណុចបញ្ចប់ នាងក៏ធ្លាប់មានព័ត៌មានអាស្រូវថា ត្រូវបានម្តាយខាងប្រុសដេញចេញពីសណ្ឋាគារផងដែរ តែទោះជាយ៉ាងណានេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដោយមិនទាន់មានការចេញបកស្រាយពីតារាស្រី Kwan ថារឿងរ៉ាវពិតប្រាកដ ឬ យ៉ាងណានោះ។
៣. Pang Ornjira និង Tom Sonngpha Kulidilok
តារាស្រី Pang Ornjira និង អតីតស្វាមីលោក Tom Sonngpha Kulidilok ពេលនេះអ្នកទាំងពីរបានលែងលះគ្នាទៅហើយ បន្ទាប់ពីបានសាងជីវិតគ្រួសារជាមួយគ្នាអស់ប៉ុន្មានឆ្នាំ។ មុននាង និង អតីតស្វាមីបានលែងលះ នាងក៏ធ្លាប់ជួបបញ្ហានៅក្នុងជីវិត ដោយក្លាយជាមនុស្សស្រី ដែលត្រូវបានគ្រួសារខាងប្រុសមិនពេញចិត្ត ថែមទាំងធ្លាយព័ត៌មានថា នាងជាមនុស្សស្រី ដែលចូលចិត្តតែសប្បាយហ៊ឺហារ មិនគិតរឿងយកទាយាទស្នងត្រកូលទៀតផង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ ពេលនេះនាងមានម្ចាស់បេះដូងហើយ។
៤. Nam cha និង ស្វាមី Wow Dilka
ចំណែកជីវិតស្នេហារបស់តារាចម្រៀងស្រី Namcha និងស្វាមី Wow Dilka វិញ មុននឹងនាងមានសុភមង្គលជាមួយស្វាមីដូចពេលនេះ នាងក៏ធ្លាប់រងនូវការពេញចិត្តពីម្តាយខាងប្រុសមិនស្ទើរនោះដែរ ព្រោះនៅក្នុងថ្ងៃមង្គលការរបស់នាង មិនមានវត្តមានម្តាយខាងប្រុសមកចូលរួមនោះទេ ។ ដោយឡែក ចុងក្រោយតារាស្រីរូបនេះក៏ចេញមុខបកស្រាយថា ដោយសារតែម្តាយខាងប្រុសគាត់មានអាយុច្រើន ចាស់ៗអស់ហើយ ទើបមិនអាចមកចូលរួមពិធីមង្គលការរបស់នាង និង ស្វាមីបាន ៕
ប្រភព៖ Tvpoolonlinee , Sudsapda