បវរកញ្ញាខ្មែរ ៤ រូប ចាប់យកអាជីពសម្ដែងពេញដៃ ធ្វើឱ្យអ្នកទស្សនារំជួលបេះដូង
បច្ចុប្បន្ននេះ គេសង្កេតឃើញមានតារាថ្មីៗជាច្រើនបានរះឡើងក្នុងសង្គមសិល្បៈខ្មែរ ពិសេសផ្នែកសម្ដែងតែម្តង ដែលសូម្បីតែបវរកញ្ញាភាគច្រើន បន្ទាប់ពីគ្រងមកុដហើយនោះ ក៏បានងាកមកចាប់យកអាជីពសម្ដែងនេះដែរ ។ ជាពិសេស ទន្ទឹមនឹងការឈានជើងលើអាជីពសម្ដែងនេះ បវរកញ្ញាទាំងអស់នោះ ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរទៀតផង ។ ក្នុងនោះរួមមាន៖
១. រឿន ណាត Miss Universe Cambodia ២០១៨
បន្ទាប់ពីការងារពាក់ព័ន្ធវិស័យដើរម៉ូដនោះ បច្ចុប្បន្ន កញ្ញា រឿន ណាត ដែលជាម្ចាស់ជ័យលាភី MUC 2018 ក៏បានចាប់យកអាជីពសម្ដែងមួយទៀតដែរ ដោយក្នុងនោះនាងតែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ឡើយពីទេពកោសល្យ ។
២. សេង រដ្ឋា អតីត Miss Grand Cambodia ២០២០
សម្រាប់កញ្ញា សេង រដ្ឋា ចាប់តាំពីប្រគល់តំណែងទៅឱ្យកញ្ញា លីវ ជីលី រួចមក នាងក៏បានចូលប្រឡូកក្នុងការងារសម្ដែងជាច្រើនរឿង មិនថា រឿងខ្លី ឬក៏ខ្សែភាពយន្តនោះទេ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ។
៣. សាន កុសុមៈ ធីតាឯកសង្ក្រាន្ត ២០២១
បើងាកមកមើលបវរកញ្ញារាងតូចច្រឡឹង សាន កុសុមៈ វិញ បច្ចុប្បន្នរឿងភាគរបស់នាងកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ដែលនាងកំពុងតែទទួលបានការអួតសរសើរពីប្រិយមិត្តអ្នកទស្សនាខ្លាំង ។ ទើបតែចូលសម្ដែងលើដំបូង តែសមត្ថភាពបវរកញ្ញារូបនេះ អាចក្ដាប់បានតួឯក ពិតមិនធម្មតាមែន ។
៤. សំណាង អេលីណា Miss Universe Cambodia ២០១៩
ក្រោយពីបញ្ចប់បេសកម្មប្រកួតលើឆាកអន្តរជាតិចប់ភ្លាម ត្រឡប់មកខ្មែរវិញ បវរកញ្ញារូបនេះ បានទទួលថតរឿងភាគមួយ ដោយបានចាប់ដៃគូជាមួយតារាប្រុស លោក ខាត់ វ៉ៃហាំង ក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលនេះជាការឈានជើងដំបូងក្នុងអាជីពសម្តែងរបស់បវរកញ្ញាខ្មែររូបនេះ ៕