ដល់ខែសម្រាលកូន Mew បង្ហើបរឿងអាថ៌កំបាំងមួយ មហាជនអន្ទះសាចង់ដឹងព្រាត
តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Mew Nittha ជាតារាសម្ដែងស្រីឆ្នើមប្រចាំប៉ុស្តិ៍ទូរទស្សន៍ថៃ លេខ ៣ បច្ចុប្បន្នតារាស្រីរូបនេះ បាន និង កំពុងក្លាយជាម្ដាយរបស់កូនយ៉ាងពេញលេញ ត្រៀមសម្រាលហើយ នេះបើតាមការបញ្ជាក់ច្បាស់ៗនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ។
ជាមួយគ្នានោះ អ្នកម្ដាយរូបស្រស់រូបនេះ បានបញ្ចេញរូបថតស្អាតៗជាច្រើនសន្លឹក ខណៈពពោះកូនដំបូងក្នុងផ្ទៃបាន ៩ ខែត្រៀមនឹងសម្រាលឆាប់ៗនេះ។ ថ្វីតដ្បិតថា Mew នាងកំពុងពពោះកូនដំបូងពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់ និង រាងតូចច្រឡឹងស្អាតរបស់នាង គឺនៅតែមានភាពទាក់ទាញស្រស់ស្អាតដដែល មិនចាញ់ពេលនៅលីវនោះឡើយ។
ទន្ទឹមនឹងនេះ ជាមួយនឹងការបង្ហោញរូបថងសម្ញែងរាងនោះ តារាស្រី Mew ក៏បានបង្ហើបពីឈ្មោះកូនស្រីរបស់ខ្លួនផងដែរ ដោយនាងបានទម្លាយថា កូនស្រីរបស់នាងគឺផ្តើមចេញពីអក្សរ M ឱ្យដូចទៅនឹងឈ្មោះរបស់នាង។ ដូចគ្នានោះ គេក៏ឃើញមានមហាជនជាច្រើននាំគ្នាទស្សន៍ទាយឈ្មោះ និង បន់ឱ្យតែ Mew ឆាប់សម្រាល នឹងបានឃើញមុខថាកាត់ទៅម្ដាយ ឬ ឪពុក។
លើសពីនោះ តារាល្បីៗដែលមិត្តសិល្បៈរបស់នាង ខមមិនជូនពរ ទៅកាន់នាងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ អ្នកពួកគេក៏ បានចូលរួមត្រេកអរ និង សម្ដែងក្តីរំភើបចំពោះនាងជាខ្លាំង ព្រោះជិតបានជួបមុខកូនជាទីស្រឡាញ់របស់ខ្លួន នាពេលឆាប់ៗនេះ ៕