ជាសេដ្ឋីមែន តែថ្ងៃខួបកូនៗអាយុ ៤ ឆ្នាំ Chompoo បែរនាំកូនធ្វើរឿងសាមញ្ញដ៏មានន័យនេះ
ថ្ងៃមុនសោះ ភ្លេចៗ ពេលនេះកូនតារាស្រី Chompoo កាន់តែធំទៅហើយ មហាជនសឹងតែមើលលេងចង់ស្គាល់។ ជាក់ស្តែង នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ត្រូវជាថ្ងៃគម្រប់ខួប ៤ ឆ្នាំរបស់កូនប្រុសជាទីស្រឡាញ់របស់នាងទាំងពីរគឺ Saifa និង Phayu ។
ក្នុងថ្ងៃកំណើតរបស់កូនប្រុសទាំងពីរ តារាស្រី Chompoo មិនបានរៀបចំកម្មវិធីធំដុំអ្វីនោះទេ តែនាងបែរជានាំកូនៗទៅធ្វើបុណ្យដាក់ទានដល់អ្នកកំពុងតែខ្វះខាត ដូចជាការរៀបចំអាហារនៅកន្លែងសាធារណៈដោយមានបិទរូបកូនរបស់នាងនៅកន្លែងចែកអំណោយទាំងនោះ ។
ថ្វីដ្បិតតែនាងជាសេដ្ឋី តែនាងតែងតែបង្រៀនកូនរបស់នាងឱ្យចេះដាក់ទានដល់អ្នកខ្សត់ខ្សោយ ដោយមិនប្រកាន់ខ្លួនថាជាអ្នកណានោះទេ ។ ចំណែកមហាជនវិញ ក្រោយពីឃើញបែបនេះហើយ ពួកគេពិតជាលើកសរសើរដល់ Chompoo និង គ្រួសាររបស់នាងណាស់ ដែលមិនបោះបង់អ្នកកំពុងតែត្រូវការជំនួយ៕
ប្រភព៖ nineentertain