ស្រឡាញ់មួយឆាវបែកគ្នា! បង្ហាញមុខអតីតសង្សារចាស់របស់ Peach ៤ រូប មុនជួបសង្សារបច្ចុប្បន្ន
ដូចប្រិយមិត្តភាគច្រើនដែលនិយមតាមដានជីវិតឯកជនរបស់តារាថៃ បានជ្រាបទៅហើយថា ពេលនេះតារាប្រុសលោក Peach ដែលជាអតីតមិត្តប្រុសតារាស្រី Patricia Good នោះ ហើយមកទល់ពេលនេះពួកគេបានបែកគ្នាជាង ១ ឆ្នាំជាងទៅហើយដែរ។ យ៉ាងណាមិញ តារាស្រី Patricia ក៏កំពុងតែផ្តើមស្នេហ៍ជាមួយបុរសហាយសូដែលត្រូវបានគេស្គាល់ថាជាប្អូនថ្លៃកំពូលតារាល្បី Chompoo Araya ដែលមានឈ្មោះថា Note Vises។ ចំណែកលោក Peach ក៏មិនបាននៅយូរដែរ ពោលគឺ ខណៈនេះ លោកក៏កំពុងតែសាងក្តីសុខជាមួយនារីវ័យក្មេងម្នាក់ដូចគ្នា។
ពេលនេះលោក Peach ក៏កំពុងតែមានទំនាក់ទំនងជាមួយតារាស្រីរាងតូចច្រឡឹងម្នាក់ដែលគេស្គាល់ឈ្មោះថា Minnie Lin ហើយពួកគេទាំងពីរក៏កំពុងតែធ្វើឱ្យមហាជន មើលមិនដាក់ភ្នែកឡើយ នូវរូបភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរដែលតែងតែបង្ហាញនៅលើបណ្តាញសង្គម។ ដោយឡែក បើក្រឡេកទៅមើលពីប្រវត្តិរបស់តារាប្រុស Peach មុននឹងលោកទទួលបានស្នេហ៍ពិតជាមួយនារីរូបនេះ កន្លងមក លោកក៏ធ្លាប់ឆ្លងកាត់ស្នេហាប្រេះឆាដ៏សែនឈឺចាប់ជាមួយនារី ៤ នាក់។
១. តារាស្រី notep the star
Notep ត្រូវបានគេស្គាល់ថាជាតារាចម្រៀងម្នាក់ ដែលធ្លាប់ជាអតីតសង្សាររបស់តារាប្រុស Peach អស់រយៈពេល ៣ ឆ្នាំ។ គ្រានោះអ្នកទាំងពីរបានរឹតចំណងស្នេហាយ៉ាងផ្អែមល្ហែមជាមួយគ្នា តែភក្តីស្នេហ៍ដែលផ្អែមល្ហែម ខំសាងជាមួយគ្នាក៏ត្រូវបានបញ្ចប់ដោយមិនបានបញ្ជាក់ច្បាស់ពីមូលហេតុឡើយ។
២.តារាស្រី Best olives
Best olives ជាតារាចម្រៀងស្រីដែលធ្លាប់ធ្លាយដំណឹងថា នាងធ្លាប់សាងទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Peach តែចុងក្រោយ អ្នកទាំងពីរបែរជាទម្លាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ។ បើទោះបីជាយ៉ាងនេះក្ដី អ្នកគាំទ្រនៅតែមិនគិតថាពួកគេជាមិត្តនឹងគ្នាឡើយ តែបែរជាគិតថាវាជាស្នេហ៍ពិតទៅវិញ។
៣. តារាស្រី Noot Niranat
ចំណែក តារាសម្តែងស្រី Noot Niranat ត្រូវបានគេចោទថា នាងជាជនទីបី ដែលធ្វើឱ្យ Peach និង Best olives បែកបាក់គ្នា បន្សល់ឈ្មោះគ្នាត្រឹមពាក្យថា មិត្តភក្តិ។ គ្រានោះ ធ្លាយដំណឹងថា នាង និង Peach បានផ្តើមទំនាក់ទំនងបែបលួចលាក់មួយរយៈធំ ទើបមានដំណឹងថាអ្នកទាំងពីរបានផ្តាច់ទំនាក់ទំនងគ្នាទៅវិញ។
៤. តារាស្រី Patricia good
តារាស្រី Patricia good ជាតារាស្រីម្នាក់ដែលធ្វើឱ្យតារាប្រុស Peach ឈឺចាប់បំផុត បន្ទាប់បីនាងបានកាត់ផ្តាច់ទំនាក់ទំនងស្នេហាដែលខំសាងរួមគ្នា ៣ ឆ្នាំជាមួយ Peach ។ ចុងក្រោយនាង បានជ្រើសរើសយកបុរសហាយសូ មានងារជាសេដ្ឋី មកពីគ្រួសារអភិជន ដោយបន្សល់ទុកត្រឹមការចងចាំ ដ៏សែនឈឺផ្សាឱ្យតារាប្រុស Peach ទៅវិញ៕
ប្រភព៖ Kapook